“អ្នក​មិនចាំបាច់​រង់ចាំ​រហូតដល់​ពេល​ពេញវ័យ ប្រសិន​អ្នក​ពិតជា​ចូលចិត្ត ចូរ​ធ្វើឱ្យ​វា​ក្លាយជា​ការពិត” នេះ​គឺជា​ការចែករំលែក​រប​ស់​ម្ដាយ​កុមារា Moziah Bridges ដែលជា​អ្នកជំនួញ វ័យ ១១ឆ្នាំ ក្លាយជា​អ្នកមាន​ដោយសារ​បូ។ Moziah Bridges និយាយថា ភាព​ប៉ិនប្រសប់ មិន​រង់ចាំ​ពេលវេលា​នោះទេ នៅពេលក្មេងៗអាច​ច្នៃ​ជា​របស់​អ្វីមួយ ហើយ​រកប្រាក់​បាន​ពី​របស់​នោះ។

/

អា​ចរក​កន្លែង​ឈរជើង​បាន​នៅក្នុង​វិស័យ​ម៉ូ​ដែល ដោយ​ការផលិត​បូ កុមារា​អាយុ ១១ឆ្នាំ Moziah Bridges បានធ្វើឱ្យ​មនុស្ស​ជាច្រើន​កោតសរសើរ ពេលដែល​កុមារ​នេះ​បានធ្វើឱ្យ​គំនិត​ជំនួញ​នេះ​របស់ខ្លួន​ក្លាយជា​ការពិត។ខណៈដែល​មិត្ត​ទាំងឡាយ ចូលចិត្ត​ផលិតផល​បច្ចេកវិទ្យា  Moziah Bridges កើត និង​រស់នៅក្នុង​ក្រុង Memphis ភាគ​និរតី​អាមេរិក បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​តូច​មួយ មាន​ឈ្មោះថា Mo's Bows ជា​ក្រុមហ៊ុន​ផលិត​បូ ដ៏​ស្រស់ស្អាត។គំនិត​ជំនួញ​នេះ បានចាប់ផ្ដើម​នៅពេល​លោ​យ​យាយ បាន​ណែនាំ​វិធី​ធ្វើ​បូ​មេអំបៅ ដល់ Moziah ដោយ​ប្រើ​ក្រណាត់ចាស់ៗ យកមក​ដេរ។ ដំបូង Moziah Bridges គ្រាន់តែ​ចាត់ទុកថា វា​ជា​របស់​លេង​ធម្មតា ប៉ុន្ដែ​បន្ទាប់ពី​ទទួលបាន​ការសរសើរ​យ៉ាងច្រើន Moziah Bridges ក៏​នឹកឃើញ​ដល់​ការធ្វើ​ជំនួញ។នៅពេល​មាន​អាយុ ៩ឆ្នាំ Moziah Bridges ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​ផលិត​បូ ក្រោយពី​បានឃើញ “ចន្លោះប្រហោង” មួយ​របស់​ទីផ្សារ​ម៉ូ​ដែល។ Moziah Bridges បាន​ថ្លែង​នៅលើ​ទំព័រ Daily Mail ថា ៖ “ពេលខ្លះ ក្មួយ​មិនអាច​រកបាន​បូ​ដែល​ក្មួយ​ពេញចិត្ត​សម្រាប់​ឈុត​ខោអាវ ហើយ​អ្នកដទៃ​ក៏​ដូច្នេះ​ដែរ។ ហើយ​តាំងពី​នោះមក ក្មួយ​បាន​សួរ​ខ្លួនឯង ៖ ហេតុអ្វី​យើង​មិនបង្កើត​ក្រុមហ៊ុន​ផលិត​បូ ដើម្បី​បំពេញ​ចន្លោះប្រហោង​នេះ?។Moziah Bridges បានធ្វើ​បូតូចៗ ហើយ​លក់​វា​នៅលើ​ទំព័រ​លក់ទំនិញ Etsy ។ គិត​មកដល់​ខែសីហា ឆ្នាំ ២០១៣ នេះ Moziah Bridges រកបាន​ប្រា​ក់ជាង ៣០,០០០ដុល្លារ នេះ​បើតាម​តួលេខ​របស់ Forbes ។Moziah Bridges មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ជ្រើសរើស​ក្រណាត់​ដើម្បី​យកមក​ធ្វើ​បូ។ ជាង​នេះ Moziah Bridges ក៏​តែង​ស្វែងយល់ និង​បង្កើត​បូ​ដែលមាន​ម៉ូ​ដែលថ្មីៗ ស្រស់ស្អាត ទាំង​ពណ៌ ទាំង​រូបភាព។ បូរ​បស់ Moziah Bridges លក់​ក្នុងតម្លៃ​ចាប់ពី ២៥ ដល់ ៥០ដុល្លារ ក្នុង​មួយឈុត។

/

ក្រៅពី​ដាក់លក់​នៅលើ​អ៊ី​ន​ធើរ​ណិ​ត បូរ​បស់ Moziah Bridges ក៏មាន​វត្តមាន​នៅក្នុង​បណ្ដា​រដ្ឋ​​មួយ​ចំនួន​ ដូចជា Tennessee, Alabama, Texas, Louisiana, South Carolina និង ​Arkansas ​ហើយ​ថ្មីៗ​នេះ មហាសេដ្ឋី​ទូរគមនាគមន៍ Oprah Winfrey បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​គំនិត​នេះ។ គេ​ប្រាកដថា នៅ​ថ្ងៃ​អនាគត កុមារា Moziah នឹង​បោះជំហាន​ទៅមុខ​បាន​ឆ្ងាយ​ជាង​នេះ។ក្នុង​កិច្ច​សម្ភាស​មួយ​នៅលើ​ទស្សនាវដ្ដី Forbes កុមារា Moziah ថ្លែងថា ៖ “ក្មួយ​នឹង​ប្រើប្រាស់​ប្រាក់​មួយចំនួន ចូលរួម​សកម្មភាព​មនុស្សធម៌ ដើម្បី​ជួយ​ដល់ក្មេងៗ ឱ្យមាន​ឱកាស​ទៅ​បោះជុំរុំ​កម្សាន្ដ​នៅ​រដូវក្ដៅ។ ទន្ទឹមនឹងនេះ ក្មួយ​ក៏​ចង់​រកប្រាក់​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​បង្កើត​ក្រុមហ៊ុន​ផលិត​របស់​សម្រាប់ក្មេងៗ ដ៏​គួរឱ្យ​ស្រឡាញ់ ដូចជា blazer ឬ​ខោ​សម្រាប់​ក្មេង។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

យក​ជីវិត​ទៅ​ប្ដូរ​នឹង​ប្រា​ក់ជាង ៥ដុល្លារ ក្នុង​មួយថ្ងៃ នៅ​មាត់​ភ្នំភ្លើង

កំពូល​មហា​​សេដ្ឋី វ័យក្មេង​បំផុត របស់​អាមេរិក

ស្រីស្អាត បោះបង់មហាវិទ្យាល័យ បែរមកចិញ្ចឹមកង្កែប

 

 

 ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Dailymail/Forbes