សេអ៊ូល៖ យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងដោយផ្នែកតាម ការលើកឡើងរបស់ មន្រ្តីរដ្ឋាភិបាលទីក្រុង សេអ៊ូល បាននិយាយនៅថ្ងៃសៅរ៍ ទី០៦ ខែមេសានេះថា ទោះបីជាមានការព្រមាន កាលពីពេលថ្មីៗនេះចំពោះ បេសកកម្មការទូតបរទេស ឲ្យចាកចេញពីទីក្រុងព្យុងយ៉ាង ដោយប្រទេស កូរ៉េខាងជើង ក៏ដោយ នៅពេលនេះ មិនទាន់មានស្ថានទូតណាមួយ ត្រូវបានដកចេញពីរដ្ឋកុម្មុយនីស មួយនេះនោះទេ។

មន្រ្តីរដ្ឋាភិបាលសេអ៊ូលមួយរូប បាននិយាយថា «យើងមិនជឿជាក់ថា មានទូតណាមួយនឹង ចាកចេញពីទីក្រុង ព្យុងយ៉ាងនោះទេ។ រដ្ឋាភិបាលប្រទេសជាច្រើន មានទស្សនៈថា សាររបស់កូរ៉េខាងជើង គ្រាន់តែជាវិធីមួយ ដើម្បីបង្កើនភាពតានតឹងក្នុង ឧបទ្វីបកូរ៉េតែប៉ុណ្ណោះ»។

បើយោងតាមសារព័ត៌មាន ដែលបានផ្សាយកាលពីថ្ងៃសុក្រ ដែលបានបញ្ជាក់ដោយរដ្ឋាភិបាលទីក្រុង សេអ៊ូល និងរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន មន្រ្តីការបរទេសកូរ៉េខាងជើង បានស្នើឲ្យទូតបរទេសទំាងអស់ ដែលមានទីតំាងក្នុងទីក្រុង ព្យុងយ៉ាង ត្រូវចាកចេញ ដោយថែមទំាងនិយាយថា សង្គ្រាមគឺនឹងអាចផ្ទុះឡើង ក្នុងពេលឆាប់ៗនេះ ចំណែកសុវត្ថិភាពទូតបរទេស គឺមិនត្រូវបានធានានោះទេ៕

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល