ព័ត៌មានអន្តរជាតិ ៖ ក្រុមខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារ បាញ់រះ ទៅលើរថយន្តប៉ូលីសនៅតំបន់ Helwan ភាគខាងត្បូង   ទីក្រុង Cairo  ប្រទេស អេហ្ស៊ីប បណ្តាលឲ្យ មន្រ្តីប៉ូលីស ៧នាក់ស្លាប់បាត់បង់ជីវិត និង មន្រ្តីការិយាល័យ  ម្នាក់ ស្លាប់បាត់បង់ជីវិតដូចគ្នាដែរ នេះ បើយោងតាមការគូសបញ្ជាក់ ពីក្រសួងមហាផ្ទៃ ប្រទេសអេហ្ស៊ីប តាមរយៈសេចក្តីថ្លែងការណ៍របស់ ខ្លួននៅថ្ងៃអាទិត្យនេះ ។ 

/

ក្រុមវាយប្រហារ ត្រូវបានសេចក្តីរាយការណ៍លើក  ឡើងឲ្យ  ដឹងថា  បានលើកគ្រវីឡើងនូវទង់ជ័យ ISIS មុនពេលវាយប្រហារ ខណៈបានគេចខ្លួនភ្លាមៗ បន្ទាប់ពីការវាយប្រហារបាញ់រះរបស់ខ្លួន នេះ បើយោងតាមសារព័ត៌មានក្នុងស្រុក អេហ្ស៊ីប Youm7 ។ ប្រភពពីមន្រ្តីក្នុងស្រុក បន្តឲ្យដឹងថា ជនរង គ្រោះដែលជាមន្រ្តីប៉ូលីសនោះ កំពុង  តែស្ថិតនៅក្នុងបេសកម្ម  ដើរល្បាត  ដូចសព្វមួយដង អំឡុងពេលនៃការវាយប្រហារ ខណៈក្រុមខ្មាន់កាំភ្លើង ហោចណាស់ មានគ្នាដល់ទៅ ៥ នាក់ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ