F7 និង F5 គឺជាស្មាតហ្វូន Android ថ្មី ស៊េរីមធ្យមពីរម៉ូដែល ដែលត្រូវបាន LG ធ្វើការបង្ហាញនៅមុនថ្ងៃ MWC 2013 មានទំហំអេក្រង់ 4,7 និង 4,3 inch ជាមួយនឹងការរចនាម៉ូដស្តើង និងFashion ។
Optimus F7 ជាម៉ូដែលខ្ពស់ជាង ដែលបំពាក់អេក្រង់ HD 720p ទំហំ 4,7 inch, ប្រើ chip dual core ល្បឿន 1,5 GHz, RAM 2 GB និងថ្ម 2.540 mAh។ វាមាន camera 8 megapixel ជាមួយការរចនាម៉ូដស្តើង ស្អាត និងមានប៊ូតុង Home។



ចំណែក Optimus F5 មានរូបសណ្ឋានតូចជាង F7 ជាមួយ chip dual core 1,2 GHz, RAM 1 GB, camera 5 megapixel និងអេក្រង់ 4,3 inch qHD។ ចំនុចដែលគួរកត់សំគាល់គឺ ថ្មរបស់វានៅតែប្រើទំហំ 2.150 mAh។


គំរូស្មាតហ្វូន Optimus F ទាំងពីរនេះ សុទ្ធតែប្រើ Android Jelly Bean 4.1.2 ដែលមានពីរពណ៌គឺខ្មៅ និងស ហើយ LG នៅបំពាក់ Software ជាច្រើនទៀតដូចជា QuickMemo, QTranslator, Video Wiz, Safety Care, Q-Slide រួមទាំង Live Zooming របស់ Optimus G ផងដែរ។
Optimus F7 និង F5 នឹងត្រូវបាន LG ដាក់លក់នៅលើទីផ្សារនៅត្រីមាសទី II ក្នុងឆ្នាំនេះ៕
ដោយ៖ សិលាប្រភព៖ VE