(ប៉េកាំង)៖ ផ្លូវរអិល និងអាប់ក្រាស់ត្រូវបានគេជឿជាក់ថា បានបង្កជាគ្រោះ​ថ្នាក់ចរាចរណ៍​ដ៏អាក្រក់​មួយ​ដែលមានការ​ចូលរួមពីរថយន្ត​ទាំង​តូច​​ទាំង​ធំ​ចំនួន ៥៦​គ្រឿង នៅ​តាម​ដង​ផ្លូវ​ជំរាល​ភ្នំ ប៉េកាំង-គុនមីង នៃខេត្តសានស៊ី ភាគខាងកើត​ប្រទេសចិន ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ១៧​នាក់ និង​បង្ក​របួស​ស្នាម​រាប់​​​សិប​នាក់​​ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​បណ្តាញ​​សារ​ព័ត៌​មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

មុនគ្រោះថ្នាក់មើលមិនយល់ខាងលើនេះឡើង ក្នុងតំបន់កើតហេតុបានទទួលរងភ្លៀងធ្លាក់យ៉ាងដំណំ និងមានអ័ព្ទចុះយ៉ាង​ក្រាស់​ក្រែល​ផង​ដែរ​។ មនុស្ស​ចំនួន ៣៧​នាក់​ត្រូវ​បាន​គេ​អះ​អាងថាបានទទួល​រង​របួសទាំងធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ខណៈមូលហេតុច្បាស់លាស់ដែលបង្កជាគ្រោះថ្នាក់​នេះ​ឡើង ប៉ូលិសក្នុងតំបន់កំពុងតែបើការស៊ើបអង្កេត​នៅឡើយ។

គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហា​ចម្បងមួយ​ដែលប្រទេស​ចិន បាននិងកំពុងជួបប្រទះ​ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់គ្រោះ​​ថ្នាក់​ធ្ងន់​ធ្ងរ​ខ្លាំង​​បែប​នេះ គឺ​កម្រ​នឹង​​កើត​មាន​ណាស់៕

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​