យន្តហោះខ្នាតតូចមួយបានធ្លាក់នៅសហរដ្ឋអាមេរិក ក្នុងទីក្រុង Long Beach កាលពីម្សិលមិញនេះ នៅវេលាម៉ោង 10:30 នាទីព្រឹក ។ក្នុងឧបទ្ទហេតុនេះផងដែរ បានបណ្តាលអោយមានអ្នកស្លាប់ ចំនួន ៥ នាក់ និងបុរសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

អ្នកគ្រប់គ្រងព្រលានយន្តហោះ Long Beach បានអោយដឹងថា យន្តហោះខ្នាតតូច ម៉ាស៊ីន 2 នេះបានហោះ ឡើងលើហើយ តែបន្តិចក្រោយមកក៏បានត្រលប់ក្រោយ ហើយក៏ឆេះធ្លាក់។ ប៉ុន្តែមូលហេតុនៃការធ្លាក់ យ៉ាងណានោះមិនទាន់ដឹងនៅឡើង គឺកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ។


ហើយនេះគឺជាការធ្លាក់យន្តហោះលើទីមួយរបស់ព្រលានយន្តហោះ Long Beach ក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ។