សត្វឆ្កែរោមក្រហមមួយនេះត្រូវបានក្លាយជាឆ្កែដែលមានតំលៃខ្ពស់បំផុតនៅលើពិភព
លោក ជាមួយតំលៃ 1,6 លានដុល្លាដែលត្រូវបានមហាសេដ្ឋីជនជាតិចិនម្នាក់រស់នៅភាគ
ខាងជើងប្រទេសជាអ្នកទិញ ។ វាមានឈ្មោះថា Hong Dong ។

ដើម្បីចិញ្ចឹមបានសត្វឆ្កែមួយនេះលុះត្រាតែអ្នកនោះជា អ្នកមានមានទ្រព្យសម្បត្តិច្រើនព្រោះ
គ្រាន់តែអាហាររបស់វាគឺត្រូវមាន សាច់ មាន់ សាច់គោ ត្រសក់ និងផ្សេងៗជាច្រើនទៀត ។
ដោយមានតំរូវការយ៉ាងនោះហើយទើបធ្វើអោយឆ្កែនេះ មានការលូតលាស់ឆាប់រហ័ស មាន
រោមស្អាតដូចសំឡីនិងមាឌធំប្រៀបមាននឹងសត្វតោដូច្នោះ ។ សត្វឆ្កែនេះស្តាប់តែម្ចាស់របស់
វាម្នាក់ប៉ុណ្ណោះ ជាសត្វដែលស្លូតបូត ហើយវៃឆ្លាត...ដែលជាហេតុមានអ្នកមានជាច្រើនមាន
ចំនាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពួកវា ។

នៅក្នុងប្រទេសចិនបច្ចុប្បន្ន មានការពេញនិយមចំពោះការចំណាយប្រាក់ដើម្បីទិញនូវសត្វ
ទាំងនោះខ្លាំងណាស់ ។ ចំពោះអ្នកមានប្រាក់មិនសំដៅតែលើការចំណាយលុយលើ របស់
ប្រើប្រាស់​ ឬ រថយន្តដែលមានតំលៃខ្ពស់ៗ​ទើបមានឈ្មោះថាជាសេដ្ឋីនោះឡើយ ៕