ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ បានធ្វើសកម្មភាព ភ្ជង់ប្លន់ម៉ូតូ ជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោង ៣និង៥០ទាបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅកែងសាកលវិទ្យាល័យធនធានមនុស្ស និងវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ដាវិត ហើយម៉ូតូដែល ជនសង្ស័យប្លន់ យកទៅនោះ ម៉ាក MSX ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1FB-8454 ។

បើតាមសំដីរបស់មិត្តភក្តិ ជនរងគ្រោះដែលធ្វើដំណើរជាមួយគ្នា បានឲ្យដឹងថាពួកគេទាំងអស់មានគ្នា៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) បានជិះម៉ូតូ៣គ្រឿងMSX ២គ្រឿង និង ម៉ាក Today ១គ្រឿង ចេញពីហូបអីនៅមុខណាហ្គា ក្នុងគោលបំណង ត្រលប់មកផ្ទះដែល នៅជិតកន្លែងកើតហេតុក្បែរវត្តមហាមន្ត្រី ក៏លេចមុខជនល្មើស៤នាក់ បានធ្វើសកម្មភាពដកកាំភ្លើង គំរាមបាញ់ធ្វើឲ្យជនរងគ្រោះ ភ័យបានប្រគល់ម៉ូតូឲ្យក្រុមចោរបាត់ទៅដោយសុវត្ថិភាព។

យ៉ាងណាក៏ដោយ នគរបាលខណ្ឌចំការមន បានអោយដឹងថា ករណីនេះអាចមានការសង្ស័យនៅឡើយ ដោយសារតែពួកគេទាំងផ្តល់ចម្លើយទីតាំងកើតហេតុ ខុសៗគ្នា ហើយម្នាក់ឆ្លើយថា ក្រុមចោរប្រើកាំភ្លើងពណ៌ស ខ្លះថាប្រើពណ៌ខ្មៅ ដូច្នេះស្ថិតក្រោមការសាកសួរ នៅឡើយរង់ចាំការសើបអង្កេតបន្តទៀត៕

/

/

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល