ថ្មីនេះ Honda បានបង្ហាញម៉ូតូស៊េរីថ្មីរបស់ខ្លួនដែលមានដូចជា CBR500R, CB500 និង CB500X។ ម៉ូតូទាំងបីនេះបានបំពាក់នូវម៉ាស៊ីនកំលាំង ៤៧០cc នឹងទំងន់យ៉ាងហោចណាស់ក៏ ១៧៥គីឡូក្រាម ជាទំងន់មធ្យមសក្តិសមនឹងថាមពលម៉ាស៊ីន និងមនុស្សមាំមួន។
ចំពោះ CB500X គឺមានភាពលេចធ្លោជាងគេ ហើយត្រូវបានគេរំពឹងថានឹងមានភាពប្រកួតប្រជែងជាមួយម៉ាក BMW និង Kawasaki Ninja ។
ចំណែកឯតំលៃវិញ ពុំទាន់លឺដំណឹងណាមួយចេញពីក្រុមហ៊ុន Honda ឡើយ៕


ដោយ៖ តុលា
ប្រភព៖ bsmotoring