ក្រុមហ៊ុនផលិតម៉ូតូ scooter Piaggio របស់អ៊ីតាលីបានបង្ហាញនូវម៉ូតូ Vespa ថ្មីរបស់ខ្លួន ដែលមានរាងតូចច្រឡឹងស្រស់ស្អាត សក្តិសមនឹងយុវវ័យសម័យថ្មី។

ម៉ូតូនេះមានឈ្មោះថា Vespa Retro Futurist 946 ដែលមានជម្រើសកម្លាំងម៉ាស៊ីនពីរ គឺ 125cc និង 150cc។ ម៉ូតូនេះត្រូវបានបំពាក់ដោយម៉ាស៊ីន three-valve air-cooled engine ដែលមានប្រព័ន្ធប្រេងទំនើប និងបញ្ជេញផ្សែងពុលតិច។
លោកអ្នកអាចកុម៉ុងម៉ូតូនេះបាននៅប្រទេសអង់គ្លេស ក្នុងចំនួនមានកំណត់៕
ដោយ៖ តុលា ប្រភព៖ MCN