ក្រុមហ៊ុនម៉ូតូអាមេរិក Sreet Triple ឥឡូវនេះបានប្រកាសជាផ្លូវការនូវតម្លៃរបស់ម៉ូតូ ២ស៊េរីរបស់ខ្លួនគឺ Street Triple និង Street Triple R។
Street Triple ត្រូវបានដាក់លក់ក្នុងតំលៃ £6,999 (ប្រហែល $១១២៦០) រីឯ Street Triple R ត្រូវបានដាក់លក់ក្នុងតម្លៃ £7,699 (ប្រហែល $១២៣៩០)។ Street Triple ផ្តល់ឲ្យលោកអ្នកនូវជំរើសពណ៌ដូចជា ខ្មៅ ខៀវ និង ស (Phantom Black, Caribbean Blue & Crystal White)។ ចំណែកឯ Street Triple R មានពណ៌ដូចជាពណ៌ប្រផេះ(Matt Graphite) ខ្មៅ និង ពណ៌សគ្រីស្តាល់។
សូមបញ្ជាក់ថាម៉ូតូ Street Triple ទាំងមានទំងន់ស្រាលជាងស៊េរីមុន៦គីឡូក្រាម។ ប្រព័ន្ធប្រេងក៏ត្រូវបានអភិវឌ្ឍផងដែរ ហើយពួកវាសក្តិសមបំផុតចំពោះការធ្វើដំណើរឆ្ងាយតាមជនបទ។ វាក៏ត្រូវបានបំពាក់នូវប្រព័ន្ធហ្វ្រាំង ABS ដែលនឹងមកដល់ក្នុងពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ៕


ដោយ៖ តុលា
ប្រភព៖