ក្របខណ្ឌ FA Cup កាលពីយប់មិញនេះ Everton បានធ្វើឱ្យ Cheltenham បាក់មុខក្នុងទឹកដីជាមួយនឹងលទ្ធផលដ៏សម្បើមគឺ ៥ ទល់ និង ១។លេងបានត្រឹមតែ ១២ នាទីដំបូងប៉ុណ្ណោះ Nikica Jelavic រកបានឱ្យ Everton ១ គ្រាប់ដំបូងបានយ៉ាងងាយ ក្រោយមកនៅនាទីទី ២១ Leighton Baines បានស៊ុតបញ្ចូលទីបន្ថែម ១ គ្រាប់ទៀតការប្រកួតនេះត្រូវបានរក្សាក្នុងលទ្ធផល ២ ទល់និង ០ ក្នុងតង់ទី ១ រហូតដល់ Leon Osman បានបើកឆាកតង់ទី ២ ជាមួយនឹងការស៊ុតបញ្ចូលទីបន្ថែម ១ គ្រាប់ទៀតនានាទីទី ៤៩។Cheltenham ទំនងជាមិនអាចទ្រាំចាញ់ទាំងមិនអស់ចិត្តបាននោះ R PENN ក៏រកបាន ១ គ្រាប់មកវិញនៅនាទីទី ៥១។ តែ Everton មិនទាន់បញ្ចប់ត្រឹមនេះនោះទេ Seamus Coleman បានរកមួយគ្រាប់ទៀតជូន Everton ក្នុងនាទី ៥៨ និងចុងក្រោយ Marouane Fellaini បានបង្ហើយមួយគ្រាប់ចុងក្រោយនៅនាទីទី ៨៩។ លទ្ធផលបញ្ចប់ការប្រកួតគឺ ៥ ទល់និង ០៕


ដោយ៖ ផានិតប្រភពពី៖ Skysport