ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល យុត្តិធម៌ពិតជាមានមែន បុរសដែលជាជនដៃដល់នោះ ត្រូវបានផ្តន្ទាទោស អោយជាប់ពន្ធនាគារហើយ ពោលគឺជាប់ដល់ទៅ ២០ ឆ្នាំ ឯណោះ។គួររំឭកផងដែរ កាលពីពេលកន្លងទៅនេះ ទំព័រសារព័ត៌មានយើងខ្ញុំបានចុះផ្សាយអត្ថបទនេះរួចម្តងមកហើយ ខណៈពេលដែលវាទើបតែនឹងកើតឡើងថ្មីៗ។

ការកាត់ទោសអោយជាប់ពន្ធនាគារខាងលើនេះ អាចធ្វើទៅបាន ក្រោយពីមានការចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់បានចេញធ្វើសកម្មភាពសងសឹក នោះគឺ ពេលដែលសកម្មភាពសងសឹក សម្លាប់មនុស្សរបស់គាត់ ត្រូវបានថតជាប់តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ពោលគឺ គាត់បានព្យាយាមបើកឡាន ទៅបុកសម្លាប់ក្រុមបុរសបីនាក់អោយស្លាប់ អំឡុងពេលដែលពួកគេកំពុងតែដើរឆ្លងផ្លូវ ។

គួរបញ្ជាក់ផងដែរថា សកម្មភាពសងសឹកសម្លាប់មនុស្សលើកនេះ ត្រូវបានធ្វើឡើងដោយជនដៃដល់ឈ្មោះ Aqab Hussain វ័យ ២ ១ ឆ្នាំ ព្យាយាមបើកឡានបុកក្រុមបុរសបីនាក់បន្ទាប់ពីពួកគេធ្លាប់បានមានរឿងជម្លោះរហូតបានប្រើអំពើហឹង្សាកាលពីពេលកន្លងទៅ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់បន្ថែមអោយដឹងថា ក្រោយពីបានចេញធ្វើសកម្មភាពវាយប្រហារសងសឹកហើយនោះ លោក Hussain ពុំបានឈប់ឡានអ្វីនោះទេ ពោលគឺ លោកបានបន្ថែមល្បឿនបន្តទៅមុខ បំណងធ្វើការរត់គេចខ្លួនរហូតទាល់តែបានសម្រេច។ រយៈពេល ៧ ថ្ងៃក្រោយ ទើបជនដៃដល់រូបនេះ ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនបាននៅឯអាកាសយានដ្នានអន្តរជាតិ Manchester Airport ស្របពេលដែលគាត់ធ្វើដំណើរត្រលប់ចូលស្រុកវិញ ក្រោយពីរត់ភៀសខ្លួន ចេញទៅក្រៅប្រ ទេស។

គួររំឭកផងដែរថា ករណីវាយប្រហារសម្លាប់សងសឹក ដ៏គួរអោយញញើតមួយនេះ បានកើតឡើងនៅក្នុងក្រុង Manchester ប្រទេសអង់គ្លេសកាលពីពេលកន្លងទៅថ្មីៗនេះដោយនៅក្នុងនោះ ក្រុមបុរស ៣ នាក់ ដែលជាជនរងគ្រោះ បានទទួលរងរបួសជាទម្ងន់ ខណៈពេល ដែលមានការ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។
ដោយឡែក លោក Hussain ជាជនជាប់ចោទ ក្រោយពីមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនបានហើយនោះ លោកប្រឈមការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះហើយពោលគឺ តុលាការសម្រេចកាត់ទោសលោក អោយជាប់ពន្ធនាគារដល់ទៅ ២០ ឆ្នាំ។ ខាងក្រោមនេះគឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ជនអន្តោប្រវេសន៍ ៥ នាក់ ស្លាប់ ខណៈស្រែកទឹកខ្លាំងពេក នៅវាលខ្សាច់ សាហារ៉ា- រថយន្តក្រុង ល្បងកម្លាំងជាមួយរថភ្លើង សម្លាប់មនុស្ស ១០ យ៉ាងអណោចអធម- ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ