ដូចនឹងទូរស័ព្ទដៃដែរ បណ្តាញ WiFi ប្រើប្រាស់រលកវិទ្យុដើម្បីបញ្ជូនព័ត៌មានឆ្លងកាត់បណ្ដាញមួយ។ ម៉ាស៊ីនកុំព្យូទ័រ គួរតែរួមបញ្ចូលទាំងអាដាប់ធ័រឥតខ្សែ ដែលនឹងបកប្រែទិន្នន័យ ដែលបានផ្ញើចូលទៅក្នុងសញ្ញាវិទ្យុ(Radio Signal)។ សញ្ញាដូចគ្នានេះ នឹងត្រូវបានបញ្ជូនតាមរយៈអង់តែន ទៅកាន់ឧបករណ៍ឌិកូដ ដែលគេស្គាល់ថា ជារ៉ោតទ័រ។ នៅពេលដែលទិន្នន័យ ត្រូវបានឌីកូដ(Decode) ទិន្នន័យនេះ នឹងត្រូវបានផ្ញើ ទៅកាន់អ៊ីនធឺណិត តាមរយៈការតភ្ជាប់អ៊ីសឺរណិតមួយខ្សែ។

ខណៈពេលដែលបណ្តាញឥតខ្សែដំណើរការជាចរាចរណ៍ពីរផ្លូវ(Two-way traffic) នោះ ទិន្នន័យ ដែលទទួលបានពីអ៊ីនធឺណិត នឹងឆ្លងកាត់រ៉ោតទ័រ ដែលត្រូវបាន code ចូលទៅក្នុងសញ្ញាវិទ្យុ ដែលនឹងត្រូវទទួល ដោយអាដាប់ធ័រឥតខ្សែរបស់កុំព្យូទ័រ។

ហ្រ្វេកង់របស់ប្រព័ន្ធ WiFi បណ្តាញឥតខ្សែ នឹងបញ្ជូនហ្វ្រេកង់នៅកម្រិត 2,4 GHz ឬ 5GHz ដើម្បីសម្របទៅនឹងកម្រិតនៃទិន្នន័យ ដែលត្រូវបានផ្ញើដោយ Users  ។ មាត្រដ្ឋានបណ្តាញ  802.11 នឹងមានការប្រែប្រួល  ដែលភាគច្រើនអាស្រ័យទៅលើតម្រូវការរបស់ Users។ មាត្រដ្ឋានបណ្ដាញ 802.11a នេះ នឹងបញ្ជូនទិន្នន័យ ក្នុងកម្រិតប្រេកង់ 5GHz ។ Orthogonal Frequency-Division Multiplexing (OFDM) ដែលត្រូវបានប្រើ មានតួនាទីបង្កើនសមត្ថភាពទទួលទិន្នន័យ ដោយបែងចែកសញ្ញាវិទ្យុ ចូលទៅក្នុងសញ្ញាតូចៗ មុនពេលឆ្លងចូលដល់ Router។ អ្នកអាចបញ្ជូនទិន្នន័យធំបំផុតទំហំ 54 megabits ក្នុងមួយវិនាទី។ មាត្រដ្ឋានបណ្ដាញ 802.11b នឹងបញ្ជូនទិន្នន័យ នៅកម្រិតប្រេកង់ 2.4GHz ដែលជាល្បឿនដ៏យឺតមួយ។ អ្នកអាចបញ្ជូនទិន្នន័យធំបំផុត  11 Megabits ក្នុងមួយវិនាទី។ មាត្រដ្ឋានបណ្ដាញ 802.11g នឹងបញ្ជូនទិន្នន័យ នៅកម្រិតប្រេកង់ 2.4GHz ប៉ុន្តែអាចបញ្ជូនទិន្នន័យធំបំផុត 54 Megabits ក្នុងមួយវិនាទី ខណៈពេលដែលវាប្រើរួមជាមួយ OFDM Coding។ មាត្រដ្ឋានបណ្ដាញ 802.11n  ដែលជាមាត្រដ្ឋានកម្រិតខ្ពស់ អាចបញ្ជូនទិន្នន័យធំបំផុត  140 Megabits ក្នុងមួយវិនាទី និងប្រើកម្រិតប្រេកង់ 5GHz ។

តើ Hotspots គឺជាអ្វី? ពាក្យ Hotspots នេះត្រូវបានប្រើដើម្បីកំណត់តំបន់ ដែលអាចចូលដំណើរការប្រព័ន្ធ WiFi បាន។ វាអាចចូលដំណើរការបានតាមរយៈបណ្តាញឥតខ្សែឯកជននៅផ្ទះ ឬនៅទីសាធារណៈដូចជា ភោជនីយដ្ឋាន ឬព្រលានយន្តហោះ។ / ដើម្បីចូលដំណើរការ Hotspots បាន កុំព្យូទ័ររបស់អ្នក គួរតែភ្ជាប់ជាមួយអាដាប់ធ័រឥតខ្សែ។ ប្រសិនបើអ្នកកំពុងប្រើប្រាស់កំព្យូទ័រយូរដៃសេរីទំនើប  វាប្រហែលជាបានភ្ជាប់ឧបករណ៍បញ្ជូនឥតខ្សែ(built-in wireless transmitter) រួចទៅហើយ។ បើវាពុំមាន built-in wireless transmitter ទេ អ្នកអាចទិញអាដាប់ធ័រឥតខ្សែ ដែលនឹងដោតចូលទៅក្នុងរន្ធ PCI ឬរន្ធ USB ។ ពេលដំឡើងរួច ប្រព័ន្ធរបស់អ្នក នឹងចាប់បាន WiFi Hotspots ដោយស្វ័យប្រវត្តិ និងស្នើសុំឱ្យមានការតភ្ជាប់។ ប្រសិនបើមិនអាចចាប់បានទេ  អ្នកគួរប្រើកម្មវិធីមួយ ដើម្បីដោះស្រាយបញ្ហានេះសម្រាប់អ្នក។

តភ្ជាប់ទៅប្រព័ន្ធ WiFi តាមរយៈម៉ូដឹម ដើម្បីចាប់ផ្តើមការតភ្ជាប់ ជាមួយនឹងរ៉ោតទ័រឥតខ្សែ ជាដំបូង អ្នកត្រូវប្រាកដថា វាត្រូវបានដោត ចូលទៅក្នុងចំណុចតភ្ជាប់អ៊ីនធឺណិត។ បើកម៉ូដឹមខាងក្រៅរបស់អ្នក មុនពេលដោត Router ចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក តាមរយៈខ្សែអ៊ីសឺរណិត(Ethernet)។ បន្ទាប់មក សូមបើក Wireless Router ហើយបើកកម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នក(Internet Browser)។ អ្នកនឹងត្រូវបានស្នើឱ្យបញ្ចូល IP Address របស់ Router។ IP  Address នឹងមានលក្ខណៈផ្សេងគ្នា  អាស្រ័យលើសេវា ដែលអ្នកប្រើ។ Users ដែលប្រើសេវា Belkin គួរបញ្ចូល http://192.168.0.1 .. ប្រសិនបើអ្នក ជាអ្នកប្រើសេវា Linksys ត្រូវបញ្ចូល http://192.168.1.1 ។ ប្រសិនបើអ្នក មិនប្រើប្រាស់សេវាណាមួយទេ សូមបញ្ចូលលេខកូដ http://192.168.2.1 ។ ឥឡូវសូមបំពេញ Username និងពាក្យសម្ងាត់ Router របស់អ្នក។ កំណត់ SSID របស់អ្នក (សមត្ថភាពឥតខ្សែ) ដោយជ្រើសរើសយក Active  ហើយបន្ទាប់មក វាយ Username និងពាក្យសម្ងាត់ ដែលបានផ្ដល់ដោយ ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត (ISP) របស់អ្នក ហើយជ្រើសរើសយកពាក្យ WEP ឬ WPA security។ជ្រើសរើសលេខសម្ងាត់ថ្មី ដើម្បីបញ្ចប់ការតំឡើងប្រព័ន្ធ WiFi ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ tech-faq