កាលពីព្រឹកថ្ងៃទី 16 មីនា 2011 ម្សិលម៉ិញនៅក្នុងតំបន់ទេសចរណ៍ Sapa ដែលជាតំបន់
កំសាន្តមួយស្ថិតនៅទិសពាយ័ព្យ ជាប់ព្រំប្រទល់នឹងប្រទេស ចិនចំង៉ាយ 38 គីឡូម៉ែត្រ ពី
ក្រុង Lao Cai និងចំង៉ាយ 376 គីឡូម៉ែត្រពីទីក្រុងហាណូយប្រទេសវៀតណាម បានធ្វើ
អោយប្រជាជនដែលរស់នៅក្នុងតំបន់នោះ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងឡាយដែលបាន
ទៅកំសាន្តនៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមានការធ្លាក់ព្រិលមួយដែល
ពីមុនមកកំរនឹងបានឃើញណាស់ ។

តាមការអោយពីប្រជាជននៅតំបន់នោះបាននិយាយថា ព្រិលបានចាប់ផ្តើមធ្លាក់នៅម៉ោង
ប្រមាណជាម៉ោង 5 រហូតដល់ ម៉ោង 11 ព្រឹក ​នាថ្ងៃទី 16 មីនា 2011 កន្លងទៅនេះ ជាហេតុ
ធ្វើអោយមានតំបន់ខ្លះព្រិលធ្លាក់មានកំរាស់រហូតដល់ 10 សង់ទីម៉ែត្រ ចំនែកនៅតាមដងផ្លូវ
មានការស្ទះចរាចណ៍ផងដែរ ។ អាកាសធាតុនៅតំបន់នោះបានធ្លាក់ចុះដល់ សូន្យអង្សាសេ ។

ពួកគេបានបន្តទៀតថាការធ្លាក់ព្រិលនេះកំរណាស់ យូរៗទើបមានម្តង ភ្ញៀវទេសចរណ៍
ទាំងឡាយដែលទៅកំសាន្តនៅទីនោះតែងប៉ងចង់ឃើញទេសភាពពេលព្រិលធ្លាក់ តែពុំ
បានដូចបំណងឡើយ ។ ដោយឡែកនៅក្នុងឆ្នាំនេះពួកគេសប្បាយចិត្តជាខ្លាំងដោយបាន
ឃើញទិដ្ឋភាពដ៏កំរនេះ ។ គេឃើញមានភ្ញៀវទៅទស្សនាតំបន់នោះយ៉ាងច្រើនកុះករ ដែល
ភាគច្រើនមកពីទីក្រុងទាំងឡាយក្នុងប្រទេស ក្នុងនោះក៏មានជនបរទេសផងដែរ ។

បញ្ជាក់ផងដែរថាកាលពីអំឡុង ខែមករា ឆ្នាំ2003 មានព្រិលធ្លាក់ម្តងរួចមកហើយក្នុងតំបន់
នោះតែមានរយៈពេលខ្លីជាងឆ្នាំនេះ ។

រូបភាពនៅផ្សារឈ្មោះថា Sapa


តំបន់ភ្នំរបស់ Sapa







ដំបូលផ្ទះនិងព្រៃឈើគ្របដណ្តប់ដោយព្រិល















ប្រជាជនមានការភ្ញាក់ផ្អើលជាខ្លាំងពេលមានព្រិលធ្លាក់









ប្រជាជន ក៏ដូចជាភ្ញៀវទេសចរណ៍សប្បាយរីករាយជាមួយនឹងព្រិល ៕