ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាព័ត៌មានស្ដីអំពី លេបថប Xiaomi ត្រូវបានគេចុះផ្សាយជាបន្តបន្ទាប់ ហើយបើតាមការយល់ឃើញ វានឹងក្លាយជាគូប្រជែងលំដាប់ខ្លាំងមួយ របស់ MacBook Pro ព្រោះ Xiaomi Mi Book មិនត្រឹមតែមានតម្លៃទាបនោះទេ តែវាក៏មានរចនារូបរាងស្អាត មិនចាញ់ MacBook Pro ប៉ុន្មាននោះដែរ។

Xiaomi Mi Book នឹងប្រើប្រាស់សម្បកធ្វើអំពីលោហធាតុដ៏ស្រស់ស្អាត និងមានរូបរាងយ៉ាងស្ដើង។ ជារួម រចនារូបរាងរបស់ លេបថប Xiaomi Mi Book គឺប្រហាក់ប្រហែលនឹង MacBook Pro ដូច្នេះដែរ។

អំពីគ្រឿងម៉ាស៊ីន Xiaomi Mi Book ត្រូវបានគេជឿថា នឹងមានអេក្រង់ full HD, ប្រូសេសឺរ Core i7-6700HQ, RAM 8 GB, ឈីបក្រាហ្វិក NVIDIA GeForce GTX 965M, SSD 128 GB អាចបន្ថែម HDD។

Xiaomi Mi Book អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ Xiaomi Mi Book នឹងមានតម្លៃទាប គួរឱ្យចាប់អារម្មណ៍។ បើតាមប្រភពមួយចំនួន តម្លៃរបស់វា គឺប្រមាណពី ៤៥០ ទៅ ៥៤០ដុល្លារអាមេរិក។
ប្រែសម្រួល ៖ បុត្រា