ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជនជាតិកាណាដាមា្នក់ មានឈ្មោះ Tabitha Leah Ritchie ត្រូវបានក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីរកឃើញថា នាងបានលាក់កូកាអ៊ិនដល់ទៅ២ គ.ក នៅក្នុងការពរពោះ ក្លែងក្លាយរបស់នាង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។


គួររំឭកផងដែរថា ជនជាប់ចោទខាងលើនេះត្រូវបានចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ El Dorado international airport បន្ទាប់ពីក្រុមអ្នកតាមដានរកសារធាតុញៀនបានស្ទាបពោះរបស់នាងមើលទៅហាក់បីដូចជារឹង និងត្រជាក់ខុសពីធម្មតា បន្ទាប់ពីមានការសួរ ស្របពេលដែលនាងបានឆ្លើយថា នាងមានផ្ទៃពោះ ៧ ខែហើយ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែម ថាជនជាប់ចោទវ័យ២៨ ឆ្នាំរូបនេះ បានមកដល់ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី ៦ ខែ សីហា ហើយអំឡុងពេលនៃការចាប់ឃាត់ខ្លួននាងបម្រុងនឹងរត់ពន្ធគ្រឿងញៀនខុសច្បាប់ ចេញពីទីក្រុង Bogota ប្រទេសនេះ តាមរយៈជើងហោះហើរទៅកាន់ទីក្រុង Toronto ប្រទេសកាណាដា ។ បន្ទាប់ពីមានការចាប់ឃាត់ខ្លួន នារីរូបនេះ ប្រឈមនឹងការផ្តន្ទាទោស ក៏ដូចជាជាប់ពន្ធនាគារដល់ទៅ ៨ ឆ្នាំ៕

* ព័ត៌មានអន្តរជាតិ គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ៩/១១ អាមេរិក រំលឹកខួប ១២ ឆ្នាំ នៃការសោកនាដកម្មថ្ងៃ ១១ កញ្ញា- ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា កក្រើកពេញផ្ទៃទឹក- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់ ទទួលបានជោគជ័យ- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ