លេខទូរស័ព្ទរបស់រាជបុត្រា Bandar bin Sultan ស្ថិតក្នុងបញ្ជីនៃការហៅចេញចូលរបស់ជំនួយការដែលស្និទ្ធនឹងអតីតមេដឹកនាំភេរវកម្ម Bin Laden។នៅក្នុងបញ្ជីនៃការហៅចេញចូលរបស់ Abu Zubaydah ដែលជាមនុស្សម្នាក់ត្រូវបានគេជឿថាជាបុគ្គលជាន់ខ្ពស់របស់ al-Qaeda មានលេខទូរស័ព្ទដែលមិនបានចុះឈ្មោះរបស់ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយនឹងរាជបុត្រា Bandar នេះ បើតាមទំព័រ Independent។

រាជបុត្រា Bandar bin Sultan ឯកអគ្គរាជទូត អារ៉ាប៊ី សាអូឌីត ប្រចាំអាមេរិក ជជែកលេងជាមួយ George W Bush កាលពីឆ្នាំ ២០០២តាមរយៈនេះ គេរកឃើញថា លេខទូរស័ព្ទខាងលើ គឺជាលេខរបស់ក្រុមហ៊ុនដែលធ្លាប់គ្រប់គ្រង់ទ្រព្យសម្បត្តិរបស់រាជបុត្រា Bandar នៅរដ្ឋ Colorado អាមេរិក។ លេខទូរស័ព្ទមួយផ្សេងទៀតដែលត្រូវបានគេរកឃើញក្នុងបញ្ជីនៃការហៅចេញចូលរបស់ Zubaydah គឺជាលេខរបស់អង្គរក្សម្នាក់ដែលធ្វើការនៅឯកអគ្គរាជទូត អារ៉ាប៊ី សូអូឌីត (Arab Saudi) នៅក្រុង Washington។នេះគឺជាផ្នែកមួយនៃរបាយការណ៍សម្ងាត់ ចាប់ពីឆ្នាំ ២០០២ ដែលមាន ២៨ទំព័រ ទាក់ទឹននឹងករណីភេរវកម្មថ្ងៃទី ១១កញ្ញា ឆ្នាំ ២០០១ ដែលត្រូវបានរដ្ឋបាលលោក Barack Obama សម្រេចប្រកាសជាសាធារណៈ កាលពីខែមុន។ក្រុមមន្ដ្រី អារ៉ាប៊ី សូអូឌីត បានបដិសេធរាល់ការចោទប្រកាន់ដែលទាក់ទឹននឹងករណីភេរវកម្ម ១១កញ្ញា ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ ៣.០០០នាក់។លោក Bob Graham អតីតសមាជិកសភាជាន់ខ្ពស់ និងជាប្រធានគណកម្មការនៃការតាក់តែងរបាយការណ៍នេះរបស់សភា ថ្លែងថា ៖ ទំនាក់ទំនងប្រយោលរវាងរាជបុត្រា Bandar ជាមួយនឹងជំនួយការរបស់មេដឹកនាំភេរវកម្ម គឺជាបញ្ហាមួយដែលបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយការស្រាវជ្រាវ ត្រូវតែធ្វើបន្តទៅទៀត។
ភេរវកម្ម ៩កញ្ញា នៅអាមេរិករាជបុត្រា Bandar គឺជាឯកអគ្គរាជទូតប្រចាំអាមេរិក ចាប់តាំងពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ២០០៥ គឺជាមនុស្សដែលស្និទ្ធនឹងប្រធានាធិបតីអាមេរិក George Bush។ រាជបុត្រាអង្គនេះ ក៏ទើបតែបានលាលែងពីតំណែងជាមេដឹកនាំអង្គភាពស៊ើបការណ៍សម្ងាតរបស់ អារ៉ាប៊ី សូអូឌីត កាលពីឆ្នាំទៅ។ប្រែសម្រួល ៖ តារា