ព័ត៌មានអន្តរជាតិ ៖ មន្ត្រីប៉ូលីសក្រុងប៉េកាំង កាលពីថ្ងៃពុធ ម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា ជនសង្ស័យ ៥ រូប ត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីមានករណីបើកឡានហ្ស៊ីបបុករះ ចូលទៅក្នុង ហ្វូងមនុស្ស ហើយក៏បានផ្ទុះឆេះឡើង នៅមុខវេទិកា ធៀនអានមិន នៅក្នុងទីប្រជុំជន នៃទីក្រុង ប៉េកាំង កាលពីថ្ងៃច័ន្ទកន្លងទៅនេះ   ខណៈពេលដែលករណីខាងលើត្រូវបានមន្រ្តីផ្លូវការ ចាត់ទុកថា វាគឺជាការវាយប្រហារភារវកម្ម។

width=437

លើសពីនេះ   មន្រ្តីប៉ូលីសប្រចាំតំបន់  ក៏បានអះអាងបន្ថែមនៅលើទំព័រអនឡាញ  Weiboផងដែរថា ករណីគ្រោះថ្នាក់  បើកឡានសម្លាប់មនុស្ស ៥ នាក់ និងច្រើននាក់ផ្សេងទៀតរងរបួសលើកនេះ វាគឺជាសកម្មភាពវាយប្រហារភារវកម្ម ក៏ព្រោះថា អ្វីៗត្រូវបានរៀបផែនការទុកមុនបានយ៉ាងល្អ។

width=435

ក្រោយពីមានកិច្ចសហការណ៍របស់ក្រុមមន្រ្តីប៉ូលីសប្រចាំក្រុងប៉េកាំង​និងក្រុមមន្រ្តីប៉ូលីសតំបន់ស្វ័យយ័តភាគពាយព្យ  Xinjiang  ជនសង្ស័យ ៥ នាក់ ក៏ត្រូវបានចាប់ឃាត់ខ្លួន នេះបើតាមការអោយដឹងពីអ្នកនាំពាក្យអោយមន្រ្តីប៉ូលីស។ អ្នកនាំពាក្យសុំមិនបញ្ជេញឈ្មោះរូបនេះ អះអាងបន្ថែមថា Usmen Hasan រួមទាំងម្តាយរបស់គេឈ្មោះ Kuwanhan Reyimក៏ដូចជា ប្រពន្ធរបស់គេឈ្មោះ Gulkiz Gini បានបើកឡានហ្ស៊ីបស្ទុះទៅបុកទាំងកម្រោលចូលទៅក្នុង ហ្វូងមនុស្ស ហើយក៏បានផ្ទុះឆេះឡើង នៅមុខវេទិកា  ធៀនអានមិន កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។

width=426

បន្ថែមពីលើនេះ មន្រ្តីប៉ូលីសបានបញ្ជាក់បន្ថែមថា ក្រោយមានការតាមដានស៊ើបអង្កេតក្រុមមន្រ្តីជំនាញបានរកឃើញ  ដបសាំង  កាំបិទពីរ  ដំបងដែក  ក៏ដូចជាទង់ជាតិដែលមានអមទៅដោយពាក្យស្លោកសាសនាបះបោរមួយ នៅលើរថយន្តហ្ស៊ីប បង្កហេតុមួយនោះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍- វីដេអូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងយោធា Ka-52- ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះ- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត

ប្រែសម្រួល ៖ កុសលប្រភព ៖ CNN