នៅឆ្នេរសមុទ្រ Acapulco ​ប្រទេស ម៉ិចសិចកូ នៅក្នុងអំឡុងប៉ុន្មានថ្ងៃនេះបើគេសំឡឹង
មើលពីលើទៅ នោះនឹងឃើញមានហ្វូងត្រីជាច្រើនកំពុងជ្រួលច្របល់ដែលបង្កើតបាន
ជាទិដ្ឋភាពពណ៌ខ្មៅនៅពាសពេញផ្ទៃទឹក ហាក់បីដូចជាកាកសំណល់ ឬ លំហូរប្រេង
ត្រូវបានបង្ហូរចូលដូច្នោះ ។

តាមការប៉ាន់ស្មានពីអ្នកជំនាញមួយចំនួនបាននិយាយថាមូលហេតុនេះប្រហែលបណ្តាល
មកពីមានការរញ្ជួយដីនៅក្នុងប្រទេសជប៉ុន កាលពីថ្ដៃទី 11 មីនា កន្លងទៅថី្មៗនេះ ។

ទិដ្ឋភាពពណ៌ខ្មៅនៅពាសពេញផ្ទៃទឹកកើតឡើងពីការជ្រួលច្របល់របស់ហ្វូងមច្ឆា ។

ប្រជាជនគ្រាន់តែយកប្រដាប់ដួសដ៏តូចក៏អាចដួសបានត្រីដែរ ។

តាមការអោយដឹងពីអ្នកនៅតំបន់នោះថា ត្រីទាំងនោះមានដូចជា ត្រីសាឌីន ត្រីស្បៃកា
ត្រីពុកមាត់ឆ្មា ...ជាដើម ។ ប្រជាជននៅតាមតំបន់នោះមានការភ្ញាក់ផ្អើល និងសប្បាយ
ចិត្តយ៉ាងខ្លាំងព្រោះពួកគេអាចចាប់ត្រីទាំងនោះទៅធ្វើជាម្ហូបបានយ៉ាងងាយដោយមិន
បាច់ប្រើឧបករណ៍នេសាទអ្វីឡើយ ។

ទោះបីជាមានការប៉ាន់ស្មានពីអ្នកជំនាញមួយចំនួន និយាយថាមូលហេតុនេះបណ្តាល
មកពីមានការរញ្ជួយដីនៅក្នុងប្រទេសជប៉ុន កាលពីថ្ដៃទី 10 មីនា កន្លងទៅថី្មៗនេះ​តែ
ក៏មានអ្នកជំនាញខ្លះមិនបានអះអាងជាក់ច្បាស់ដូច្នោះឡើយ ។



ប្រជាជនគ្រាន់តែលូកដៃទទេចូលក្នុងទឹកក៏អាចចាប់បានត្រីដោយងាយ ។

ភ្ញៀវទេសចរកំពុងតែសប្បាយថតរូបភាពហ្វូងត្តីនៅជិតខ្លួន ៕