ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនដឹកជញ្ជូនរបស់ជប៉ុន កំពុងធ្វើការជាមួយក្រុមអ្នកផលិតកប៉ាល់ ដើម្បីបង្កើតកប៉ាល់ដឹកទំនិញដែលអាចបើកបរដោយស័្វយប្រវត្តិ។ កប៉ាល់ smart ships នឹងប្រើប្រាស់ភាពវៃឆ្លាតក្នុងការបញ្ជារកប៉ាល់ដោយមានសុវត្ថិភាព ហើយនិងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២៥។

ក្រុមហ៊ុននេះគ្រោងនឹងបង្កើតកប៉ាល់ប្រភេទនេះប្រមាណ ២៥០ គ្រឿង។ យ៉ាងណាមិញ ការបង្កើតបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់កប៉ាល់នេះ ត្រូវបានគេរំពឹងទុកថានឹងចំណាយអស់ប្រមាណ ១០ពាន់លាន យេន (រយលានដុល្លារអាមេរិក)។

/

យោងតាម Nikkei Asian Review ក្រុមហ៊ុនដឹកជញ្ជូន Mitsui OSK Lines និង Nippon Yusen កំពុងធ្វើការជាមួយក្រុមអ្នកផលិតកប៉ាល់ រួមទាំងកងម៉ារីនជប៉ុន ដើម្បីចែករំលែកថ្លៃចំណាយ និងជំនាញ។

ក្រុមហ៊ុន Nippon Yusen បាននឹងកំពុងធ្វើការលើផ្នែកបច្ចេកវិទ្យា ដើម្បីឲ្យកប៉ាល់អាចប្រើប្រាស់ទិន្នន័យ ក្នុងការបញ្ជៀសការប៉ះទង្គិចគ្នា។ កប៉ាល់ដំបូងគេ នឹងត្រូវការបុគ្គលិកមួយចំនួនដើម្បីពិនិត្យមើលលើការដំណើរការ។

នៅក្នងឆ្នាំ ២០១៦  ក្រុមហ៊ុន Rolls-Royce ក៏​បានប្រកាសនូវគម្រោងក្នុងការបង្កើតកប៉ាល់ដឹកជញ្ជូនដោយមិនត្រូវការមនុស្ស ដោយការប្រើប្រាស់តេឡេបញ្ជារ ដែលអាចដំណើរឆាប់ៗក្នុងឆ្នាំ ២០២០ផង​ដែរ​៕

/

ប្រភព ៖ BBC ប្រែសម្រួល៖ High