វីដេអូគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ ដែលថតបានតាមរយះកាមេរ៉ា បំពាក់នៅក្នុងរថយន្តកាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅថ្មីៗ ទទួលបានការចាប់អារម្មណ៍ចូលទស្សនាយ៉ាងច្រើនបន្ទាប់ពីវីដេអូមួយនេះ បានបង្ហោះលើអ៊ីនធឺណេត។

អ្នកបើកបររថយន្តម៉ាក Jeep ដោយសារការធ្វេសប្រហែស បាត់បង់ម្ចាស់ការក្នុងការបើកបរ បានបង្កគ្រោះថ្នាក់ដ៏រន្ធត់មួយ ដោយបើកបុករយន្តពីរគ្រឿង ដែលមើលទៅដូចនៅក្នុងឈុតសម្តែង នៃរឿងហូលីវូដ ដូច្នេះដែរ។ នៅក្នុងគ្រោះថ្នាក់នោះ បានបង្កឲ្យម្ចាស់បើករថយន្តពណ៌ក្រហម ដែលត្រូវរថយន្ត Jeep បុកពេញមួយទំហឹងនោះ បានស្លាប់ភ្លាមៗនៅនឹងកន្លែង។

ទស្សនាវីដេអូ គ្រោះថ្នាក់ដ៏រន្ធត់ ដូចថតកុនហូលីវូដនេះ ដូចខាងក្រោម៖

នៅក្នុងប្រទេសកម្ពុជាយើង អ្នកស្លាប់ដែលកើតមកពីគ្រោះថ្នាក់ចរាចរណ៍ កើតមានជារៀងរាល់ថ្ងៃ ដែលភាគច្រើនបង្កមកពីការបើកបរ ក្នុងស្ថានភាពស្រវឹង បើកបរដោយការធ្វេសប្រហែសរំលោភ ប្រមាថច្បាប់ចរាចរណ៍...។ ដូច្នេះគួរគប្បីអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ នៅលើដងផ្លូវសាធារណៈ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើកបរដោយការទទួលខុសត្រូវ គោរពច្បាប់ចរាចរណ៍ ចេះយោគយល់ អាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេស បើស្រវឹង សូមកុំបើកបរ ៕

តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាវីដេអូ៖ youtube