ព័ត៌មានអន្តរជាតិ ៖ ក្រុមកម្មករមកពីកសិដ្ឋាន ដាំតែមួយកន្លែង ភាគខាងកើតប្រទេស  បានសម្លាប់ ថៅកែរបស់ខ្លួនឯងចោល អំឡុងពេលដែលមានការចរចារ ពាក់ព័ន្ធទៅនឹងភាពខ្វែងគំនិតគ្នា ពីរឿង ប្រាក់ខែ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ។

បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា ថៅកែកសិដ្ឋា​ន     ដាំតែ S onali tea មកពីរដ្ឋ West Bengal ត្រូវបានសម្លាប់ បន្ទាប់ពីមានការវាយប្រហារ ក៏ដូចជា ចាក់    សម្លាប់ពីក្រុមកម្មករ ក្រោយពី ក្រុមកម្មករទាំងនោះ បានអូសគាត់ចេញពី កិច្ចចរចារ កាលពីថ្ងៃសៅរ៍ កន្លងទៅ ។ មន្រ្តីប៉ូលីសប្រចាំ តំបន់កើតហេតុ អោយដឹងថា ថៅកែកសិដ្ឋាន  តែរូបនេះ មាន    ឈ្មោះ ថា Rajesh Agarwal បានធ្វើ អោយរឿងអាស្រូវមួយនេះ មានភាពស្ងប់ស្ងាត់ រហូតទាល់តែកម្មករមួយចំនួនធ្វើសេចក្តីរាយការណ៍ ថាលោកមិនបានបើកប្រាក់ខែអោយ ពីរទៅ បីខែហើយ ។ ដោយឡែក ពាក់ព័ន្ធនឹងករណីកិច្ចចរចារ កើតមានជាអំពើហឹង្សាមួយនេះ ក្រុមកម្មករ ២ នាក់ និងកម្មការិនី ៥ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ។

/

របាយការណ៍ អះអាងអោយដឹងថា កម្មករភាគច្រើន   មកពីកសិដ្ឋានដាំតែ របស់ប្រទេសឥណ្ឌា ពួក គេរងនូវកង្វះខាតអាហាររូបត្ថម្ភ ក៏ដូចជា ទទួល    បាន ប្រាក់បៀរវត្សទាប ។ យ៉ាងណាមិញ សេចក្តី រាយការណ៍ពាក់ព័ន្ធទៅនឹងជម្លោះកសិដ្ឋាន ដាំតែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរ អោយកត់សម្គាល់ តួយ៉ាង នៅអំឡុងឆ្នាំ ២០១២ ម្ចាស់ កសិដ្ឋាន ដាំតែមួយកន្លែង រួមនឹងភរិយានោះ ត្រូវបានគេដុតសម្លាប់ នៅក្នុងរដ្ឋ Assam ។ គួររំឮកថា  ប្រទេសឥណ្ឌាជាប្រទេសធំទីពីរ ក្នុងកាដាំតែ បន្ទាប់ពីប្រទេសចិន ៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី