ភ្នំពេញៈ និស្សិតពេទ្យឆ្នាំទី២ នៃសាកលវិទ្យា ល័យសុខាភិបាល បានរងនូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ក្នុងសកម្មភាពប្លន់ប្រដាប់អាវុធ ប៉ងយកម៉ូតូអាយខុន នាវេលាម៉ោង ១២ និង៣៥នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ពង្ស ចាន់ធា អាយុ ២៣ឆ្នាំ ជានិស្សិត ពេទ្យឆ្នាំទី២ ត្រូវជនសង្ស័យមានគ្នា២នាក់ បានបាញ់ស្រោចចំនួន ៣គ្រាប់ ចំត្រង់ភ្លៅ ចង្កេះ និងស្មា បណ្តាល ឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបន្តថា សកម្មភាពបាញ់ប្លន់នេះ ក្រុមជនសង្ស័យប៉ងប្លន់ យកម៉ូតូជនរងគ្រោះ ម៉ាក អាយខុនមួយគ្រឿង តែយកមិនបានសម្រេចនោះទេ ព្រោះខណៈធ្វើសកម្មភាពនោះ ស្រាប់តែមានរថយន្តមួយគ្រឿង បានបើកមកដល់ហើយក្រុមជនសង្ស័យ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ។

លោក សុង ឈុនលី ជាមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមនិងមិត្តភក្តិមួយ ចំនួនទៀត បាននាំគ្នាទៅច្រៀងខារ៉ាអូខេ ក្រោយពីពេលច្រៀងហើយនោះ ខ្វះលុយចំនួន ៥០ដុល្លារឲ្យគេ ជនរង គ្រោះ ក៏បានជិះម៉ូតូយកទូរស័ព្ទរបស់ខ្លួនទៅបញ្ចាំយកលុយឲ្យថ្លៃខារ៉ាអូខេ។ លុះពេលជិះម៉ូតូត្រឡប់មកវិញ ដល់ កន្លែងស្ងាត់ ខណៈជនរងគ្រោះចុះបត់ជើងតូច ស្រាប់តែក្រុមជនសង្ស័យបានជិះម៉ូតូមកដល់ ហើយបាញ់លើជន រងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខ។

ដោយឡែកក្រុមជនសង្ស័យសមត្ថកិច្ចមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ តែទោះជាយ៉ាងណា គេរំពឹង ថា កម្លាំងនគរបាលក្នុងរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការផ្កាយ៣ ជួន សុវណ្ណ នឹងបញ្ចេញនូវជំនាញ របស់ខ្លួន វែកមុខជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល