(ម៉ូស្គូ)៖ ក្រុមហ៊ុនរុស្ស៊ីមួយ នឹងផលិតយន្តហោះ គ្មានមនុស្សបើកដើរ ដោយថាមពលឥន្ធនៈដំបូងគេ នៅក្នុងឆ្នាំ២០១៦នេះ ដែលជា​បច្ចេកវិទ្យា ចុងក្រោយ និងថ្មីបំផុត របស់អ្នកវិទ្យាសាស្ត្ររុស្ស៊ី ។ នេះបើយោងតាម ការចេញផ្សាយរបស់​ទីភ្នាក់ងារ​ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា។

«យន្តហោះគ្មានមនុស្សដំបូងគេ ដែលប្រើប្រាស់ថាមឥន្ធនៈ ចំនួន១០គ្រឿង នឹងត្រូវផលិតឡើង នៅចុងឆ្នាំ២០១៦នេះ ដើម្បីជួយ​សម្រួល»។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានរុស្ស៊ី Interfax News Agency ចេញផ្សាយ​នៅថ្ងៃនេះ ហើយត្រូវបាន​ដកស្រង់ និងចេញផ្សាយបន្ត ដោយស៊ិនហួ។

យន្តហោះគ្មានមនុស្សបើក ដែលប្រើប្រាស់ថាមពលឥន្ធនៈនេះ នឹងអាចហោះហើរបាន​រយៈពេល ៣ ទៅ៤ម៉ោង មានន័យថា អាចហោះបានយូរជាងម៉ូដែលមុនៗ រហូតដល់ ៣ដង ហើយការហោះហើរ មានលក្ខណៈល្អប្រសើរ ជាងមុខ៕

/

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង