(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងនគរបាលរបស់លោក បានស្រាវជ្រាវរហូតតាមបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់២នាក់ ពាក់ព័ន្ធវាយយកទ្រព្យសម្បត្តិ ពីគូសង្សារ ខណៈកំពុងនាំគ្នារកផ្ទះសំណាក់ដេក  នៅម៉ោង១៖០០នាទី រំលង​អាធ្រាត្រ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវវេ​ងស្រេង ភូមិដំណាក់ធំ២  សង្កាត់ស្ទឹងមានជ័យ។

យ៉ាងណាក៏ដោយ ជនសង្ស័យម្នាក់ទៀត ឈ្មោះ ឌឿន ភេទ ប្រុស អាយុ២២ឆ្នាំ បានរត់គេចខ្លួនបាត់ ខណៈកម្លាំងនគរបាល កំពុងតាមបង្ក្រាប។

លោក តេង ស៊ីណូ បានបញ្ជាក់ថា សង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ រ័ត្ន ពិសិដ្ឋ អាយុ២៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ ឡូញ បូរី ហៅ ញ៉ាញ់ អាយុ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ។ ដោយឡែកជនរងគ្រោះឈ្មោះ ឌី វ៉ាន់ដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅ។

ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូប កាបូបដៃ១ លុយ៤០០ដុល្លារ ទូរស័ព្ទដៃ០២គ្រឿង (ម៉ាកអាយហ្វូន,សាំសុង) និងដែកជំពុះទង់១ដើម៕

/

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី