ក្នុងការប្រកួត UEFA Champion League កាលពីយប់មិញនេះក្រុម Galatasaray បានយកឈ្នះក្រុម Real Madrid ក្នុងជើងទី ២ បានវិញដោយក្នុងលទ្ធផល ៣ - ២ តែ Galatasarayមិនមានសិទ្ធក្នុងការប្រកួតបន្តទៀតទេព្រោះគ្រាប់បាល់សរុបទាំង ២ ជើងក្រុម Real Madridឈ្នះក្រុម Galatasaray ក្នុងលទ្ធផល ៥ - ៣ ដូចនេះហើយក្រុម Real Madrid អាចបន្តការប្រកួតទៅវគ្គបន្តទៀតបាន ។/ការប្រកួតជើងទី ២ នេះធ្វើឡើងនៅទឹកដីរបស់ Galatasaray ។ ក្រុមទាំងពីរ បានសំរុកគ្នាទៅវិញទៅមកមិនគិតពីការ ការពារឡើយដែលនៅក្នុងនាទី ទី៧ កីឡាករ Ronaldo ស៊ុតបានមួយគ្រាប់ ។ បន្តមកទៀត Eboue, Sneijder, Drogba ស៊ុតបានម្នាក់មួយគ្រាប់នាំមុខReal Madrid វិញក្នុងតង់ទី ២ នេះ ក្នុងនាទីទី ៩០ Ronaldo ស៊ុតបាល់គ្រាប់ទី ២ តាមបាន៣ - ២ តែលទ្ធផលត្រូវបញ្ចប់ត្រឹមនេះធ្វើអោយ Galatasaray ឈ្នះការប្រកួត ៣ - ២ តែគួរអោយសោកស្តាយ ដែលមិនបានទៅប្រកួតជាបន្ត​ ៕ 

ដោយ ៖ កុសលប្រភព ៖ skysports