យប់មិញក្រុម Real Madrid ធ្វើដំណើរទៅទួគី ដើម្បីធ្វើការប្រកួតជាមួយ Galasataray ជើងទី ២ ក្នុងការប្រកួត UEFA Champion League ជើងទី ២ ។យប់មិញ Real Madrid បានទៅដល់ព្រលានយន្តហោះទីក្រុង Istanbul ហើយបានធ្វើដំណើរទៅស្នាក់នៅ ក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលគេស្គាល់ថាមានតំលៃថ្លៃបំផុតនៅទួរគី ។សណ្ឋាគារនោះមានឈ្មោះថា Ciragan Palace ដែលជាសណ្ឋាគារផ្កាយប្រាំ  រចនាម៉ូតតាមបែប  ដំណាក់ស្តាច់ និង ផ្ទះបុរាណ ។  Ciragan  Palace  ត្រូវបានគេស្គាល់ថាជាសណ្ឋាគារ​​ដែលមានបន្ទប់ថ្លៃបំផុត ដែលតំលៃថោកបំផុតគឺ ៨០០ អឺរ៉ូ ក្នុងមួយយប់ និង ៣០០០០ អឺរ៉ូក្នុងមួយយប់ជាតំលៃដែលថ្លៃបំផុត ។ គេនិយាយថាដោយសារតែក្រុម Real Madrid មានពិន្ទុ ៣គ្រាប់ក្នុងដៃរួចទៅហើយ ដូចនេះគេមិនសូវជាចាំបាច់ខំប្រឹងប៉ុន្មានទេ ទើបគេចាត់ទុកការមកប្រកួតនៅទួរគី គឺគ្រាន់តែជាកាលំហែកាយ ៕ / 

/

/

/

/

/

/

ដោយ ៖ កុសលប្រភព ៖ k14