នៅក្នុងសម័យសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ វិស័យពាណិជ្ជកម្ម ក្នុងបណ្ដាប្រទេសជាច្រើន នៅទូទាំងពិភពលោក មានការីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងកម្រិតមួយគួរឱ្យភ្ញាក់ផ្អើល។ ពាណិជ្ជកម្មទាំងអស់នោះ មិនត្រឹមតែ បង្កើនប្រាក់ចំណេញរបស់ខ្លួនតាមរយៈការដោះដូរទំនិញ និងសេវា នៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែក៏មានការបញ្ជូនទំនិញ និងសេវារបស់ខ្លួន ទៅលក់ នៅក្នុងបណ្ដាប្រទេសផ្សេងៗ ដែលគេឱ្យឈ្មោះថា ការធ្វើពាណិជ្ជកម្មអន្ដរជាតិផងដែរ។ ការប្រកបពាណិជ្ជកម្មអន្ដរជាតិនេះ តម្រូវឱ្យក្រុមហ៊ុនទាំងនោះ រិះរកវិធីជាច្រើន ដើម្បីបញ្ជូនទំនិញរបស់ខ្លួនទៅដល់ដៃអតិថិជនក្រៅប្រទេសដូចជា តាមរយៈភ្នាក់ងារចែ​កចាយ ក្នុងប្រទេសនោះ ការបង្កើតសាខា ឬបុត្រសម្ព័ន្ធ និងការបង្កើតការិយាល័យតំណាង នៅក្នុងប្រទេសនោះជាដើម។

ពិតប្រាកដណាស់ ការបង្កើតការិយាល័យតំណាង ឬបុត្រសម្ព័ន្ធ តម្រូវឱ្យក្រុមហ៊ុនមេ ចុះបញ្ជីពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងប្រទេសនោះ និងត្រូវជ្រើសរើសបុគ្គលិកឱ្យបម្រើការងារផងដែរ។ ការគ្រប់គ្រងបុគ្គលិកពីប្រទេសមួយ ទៅប្រទេសមួយ ការបញ្ជូនទិន្ន័យ សម្លេង និងវីដេអូសម្ងាត់របស់ក្រុមហ៊ុន  មិនមែនជាការងាយស្រួល និងអាចទុកចិត្ដបាននោះទេ សម្រាប់អាជីវកម្មឆ្លងប្រទស​បែបនេះ ដែលតម្រូវឱ្យម្ចាស់អាជីវកម្ម ជ្រើសរើសមធ្យោបាយ ដែលមានសុវត្ថិភាព និងអាចទុកចិត្ដបាន ដើម្បីបញ្ជូនទិន្ន័យ​សំខាន់ៗទាំងនោះ។

/

មិនត្រឹមតែបណ្ដាប្រទេសផ្សេងៗប៉ុណ្ណោះទេ ដែលជួបបញ្ហានេះ សូម្បីតែអាជីវកម្ម នៅប្រទេសកម្ពុជា ក៏ត្រូវការចាំបាច់ នូវមធ្យោបាយប្រកបដោយប្រសិទ្ធភាព និងគួរជាទីទុកចិត្ដ ក្នុងការបញ្ជូនទិន្ន័យសំខាន់ៗរបស់ខ្លួនទៅក្រៅប្រទេសដែរ។ ដើម្បីផ្ដល់ទំនុកចិត្ដ និងសុវត្ថិភាព ព្រមទាំងផ្ដល់ភាពងាយ​ស្រួល ទៅលើបញ្ហានេះ ក្រុមហ៊ុន MekongNet ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បាននាំយកសេវា International Private Lease Circuit(IPLC) មកបំពេញតម្រូវការអតិថិជន ក៏ដូចជាពាណិជ្ជករ  ដែលកំពុងតែមានប្រតិបត្ដិការអាជីវកម្មនៅក្រៅប្រទេស។

ស្របពេល អាជីវកម្មរបស់អតិថិជន បានពង្រីកវិសាលភាពជាពហុជាតិបន្ថែមទៀតនោះ តម្រូវការសម្រាប់ការទំនាក់ទំនងទាន់ពេលវេលា និងឆាប់រហ័សជាងមុន ជាមួយនឹងប្រតិបត្ដិការកាងារ និងការិយាល័យ នៅក្រៅប្រទេសរបស់ពួកគេ បានកើនឡើង។ បណ្តាញទំនាក់ទំនងសាជីវកម្មនានា ដែលអាចទាក់ទងបានប្រកបដោយប្រសិទ្ធិភាព និងអាចជឿទុកចិត្តបាន ក្លាយជាកត្ដាដ៏មានសារៈសំខាន់ ដូចជាឆ្អឹងខ្នងនៃយុទ្ធសាស្រ្ត និងប្រតិបត្តិការអាជីវកម្មដែរ។ ការតភ្ជាប់ជាអន្ដរជាតិរវាងការិយាល័យរបស់អតិថិជន ចាំបាច់ត្រូវតែមានលក្ខណៈ អាចជឿទុកចិត្តបាន មានប្រសិទ្ធភាពខ្ពស់ និងប្រតិបត្ដិការបានល្អបំផុត។

ដូច្នេះហើយទើបក្រុមហ៊ុន MekongNet នាំយកសេវា IPLC នេះ មកជូនអតិថិជន ដើម្បីបង្កលក្ខណៈងាយស្រួល នៅក្នុងប្រតិបត្ដិការអាជីវកម្មរបស់គាត់។ សេវានេះ ផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ការប្រព្រឹត្ដទៅ អាជីវកម្ម និងការទំនាក់ទំនងរបស់អតិថិជនពីប្រទេសមួយ ទៅប្រទេសមួយ ប្រកបដោយប្រសិទ្ធភាព និងអាចទុកចិត្ដបាន។ នៅពេលប្រើសេវា IPLC អតិថិជនអាចទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា៖

  • រីករាយជាមួយនឹងការតភ្ជាប់ឯកជនពីចំណុចមួយ ទៅចំណុចមួយ ប្រកបដោយគុណភាពខ្ពស់ និងអាចជឿទុកចិត្តបាន នៅលើបណ្តាញខ្សែកាបអុបទិកយ៉ាងពេញលេញរបស់យើង ដែលត្រូវបានតំឡើងសម្រាប់ការប្រើប្រាស់ផ្តាច់មុខរបស់លោកអ្នក។
  • មានភាពល្អឥតខ្ចោះសម្រាប់កម្មវិធីបេសកកម្មសំខាន់ៗ ដោយមានសុវត្ថិភាពខ្ពស់ និងអាចប្រើបានគ្រប់ពេលវេលា ជាពិសេសសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុននានា ដែលប្រើបច្ចេកវិទ្យាជាមូលដ្ឋាន។
  • ក្រុមការងារគ្រប់គ្រងបណ្តាញ 24 ម៉ោង របស់យើងធានាបានថា សេវា IPLC របស់អ្នក ដំណើរការបានយ៉ាងរលូនពេញមួយថ្ងៃ និងជារៀងរាល់ថ្ងៃ។

សូមជម្រាបជូនផងដែរថា សេវា IPLC របស់ក្រុមហ៊ុន  MekongNet៖ ច្រករបស់អ្នកឆ្ពោះ  ទៅកាន់បណ្ដាញហ្វាយប៊ើចំគោលដៅពីចំណុចមួយទៅចំណុចមួយថ្នាក់តំបន់ ការភ្ជាប់សេវាជួលសៀគ្វីឯកជនអន្តរជាតិ (IPLC) អនុញ្ញាតឲ្យមានការបញ្ជូនកញ្ចប់ទិន្នន័យឯកជនពីចំណុចមួយទៅចំណុចមួយ នៅក្នុងបណ្ដាញទិន្នន័យដើម្បីទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធបណ្ដាញឌីជីថលបច្ចុប្បន្ន។

ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញបញ្ជូនចរាចរណ៍ទិន្នន័យឆ្លងកាត់ឧបករណ៍បំបែកបណ្ដាញ ដោយប្រើប្រាស់សៀគ្វីទិន្នន័យ (PVCs) ដែលឈប់នៅចំណុច ដែលបានកំណត់ ហើយត្រូវបានភ្ជាប់ ទៅកាន់ឧបករណ៍ទទួល នៅបរិវេណរបស់អតិថិជន (CPE) តាមរយៈសៀគ្វី ភ្ជាប់ ៕

/

ដោយ ៖ សារ៉ាត