(ញូវយ៉ក)៖ អតីតកីឡាករខ្សែបម្រើប្រយុទ្ធក្លឹប Chelsea, Franck Lampard និងមិត្តរួមក្រុម Steven Gerrard របស់ក្លឹប Liverpool នៃប្រទេសអង់គ្លេស សុទ្ធតែទទួលបានតម្លៃខ្លួនថ្លៃជាងគេក្នុងការបន្តអាជីពនៅលើទឹកដី សហរដ្ឋអាមេរិកក្នុងលីគលំដាប់កំពូល Major League Soccer (MLS) កាលពីឆ្នាំទៅនេះ ។
សារព័ត៌មាន BBC បានផ្សាយថា កីឡាករវ័យ៣៧ឆ្នាំ Lampard ទទួលបានតម្លៃខ្លួនរហូតដល់ទៅ ៦,០០,០០០ ដុល្លារ ក្រោយពេលចាកចេញពីក្លឹបតោខៀវ Chelsea ទៅលេងឲ្យក្លឹបអាមេរិក New York City កាលពីឆ្នាំទៅ គ្រាដែលអតីត ប្រធានក្រុមហង្សក្រហម Liverpool, Steven Gerrard ច្រើនជាង Lampard ទៅទៀតគឺ ៦,១៣២,៥០០ដុល្លារ នៅពេលដែលរូបគេចាកចេញពីទឹកដីអង់គ្លេស ទៅចូលរួមលេងឲ្យក្លឹប LA Galaxy ដែលជាអតីតក្លឹបចាស់របស់ មិត្តរួមក្រុម David Backham ដែរនោះ ។
តែយ៉ាងណាក៏ដោយអ្នកទាំងពីរខាងលើ នៅទទួលបានប្រាក់ពលកម្មតិចជាងអតីតកីឡាករក្លឹប Real Madrid, Kaka នោះទេ ដោយខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះ (Kaka) ទទួលបានតម្លៃខ្លួនរហូតដល់ទៅ ៧,១៦៧,៥០០ដុល្លារ ពេលផ្លាស់ចេញពីក្លឹប AC Milan មកចូលរួមលេងឲ្យក្លឹប Orlando City របស់អាមេរិកដូចគ្នា គ្រាដែលកីឡាករវ័យ២៣ឆ្នាំ Michael Salazar ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Montreal Belizean ទទួលបានប្រាក់តិចជាង Kaka ៣ថ្ងៃ ដោយទទួលបានតែ ៥១,៤៩២ដុល្លារក្នុងមួយឆ្នាំ ៕
Steven Gerrard ក្នុងក្លឹប LA Galaxy
Franck Lampard ក្នុងក្លឹប New York City
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីក