តាម Daily Mail បានអោយដឹងថាមានការងាប់យ៉ាងរង្គាលមួយទៅលើពូជត្រីជាច្រើន
ប្រភេទដែលបានកើតឡើងនៅកំពង់ផែមួយជិតរដ្ឋ Los Angeles សហរដ្ឋអាមេរិច ក្នុង
នោះមានត្រីសាឌីន ត្រីពុកមាត់ឆ្មា ត្រីស្បៃកា ...ដែលកើតឡើងនៅយប់ថ្ងៃ 8មីនា
កន្លងទៅ ។
ចំពោះមូលហេតុវិញមានមតិខ្លះនិយាយថាបណ្តាលមកពីការផ្លាស់ប្តូរ អាកាសធាតុដែល
បណ្តាលអោយខ្វះ អុកស៊ីសែន នាយប់កើតហេតុនោះ ។ តែមានមតិផ្សេងបាននិយាយ
ថាគឺបណ្តាលមកពីសារធាតុពុលដែលហូរមកតាមរយៈ ទន្លេ បឹងផ្សេងៗ ដែលបានហូរ
ចាក់ទៅក្នុងតំបន់ទាំងនោះ ។ បើតាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវត្រួតពិនិត្យនៅ
California បានបង្ហាញថាត្រីទាំងនោះងាប់ដោយសារខ្វះ អុកស៊ីសែន គឺមិនមានសញ្ញា
ណាមួយបង្ហាញពីការសំលាប់ដែលបណ្តាលមកពីការបំពុលបរិស្ថានឡើយ ។
ការផ្លាស់ប្តូរអាកាសធាតុនិង ការបំពុលបរិស្ថានបានបង្កអោយមានការសំលាប់យ៉ាងរង្គាល
ម្តងរួចមកហើយដែលបានកើតមាននៅ Arkansas, Virginia, Louisiana, Kentucky, Alabama, California, Maryland, Illinois (USA), Sweden, New Zealand,Italy និង Brazil បានសំលាប់
សត្វបក្សាបក្សី និង ត្រីយ៉ាងច្រើន ។ ខាងក្រោមនេះជារូបភាពមួយចំនួនបង្ហាញពីត្រីងាប់
យ៉ាងរង្គាលនៅកំពង់ផែដែលនៅជិតរដ្ឋ Los Angeles ៖