ក្មេងស្រីនេះមានឈ្មោះថា Victoria Cowie រស់នៅឯ Wolverhampton ប្រទេសអង់គ្លេស
នាងទទួលបាន 162ពិន្ទុក្រោយពីការ​ធ្វើ​តេស្ត​ IQ​ ដែលជាពិន្ទុមួយដែលមានកំរិតខ្ពស់ជាង
លោក Albert Einstein​ ដែលមានត្រឹបតែ 160​ពិន្ទុប៉ុណ្ណោះ ។

នាងជាមនុស្សម្នាក់ដែលមានកំរិត IQ ខ្ពស់ជាងគេនៅក្នុងប្រទេស អង់គ្លេស ។ ក្រោយពី
ដឹងថានាងមានកំរិត IQ ខ្ពស់ មានសាកលវិទ្យាល័យល្បីៗលើពិភពលោកចំនួន 4 បាន
ផ្តល់អាហារូបកណ៍ដល់នាងចូលសិក្សា ។

នាងនិយាយថា ពេល​ដែល​ខ្ញុំ​បាន​ទទួល​លទ្ធផល​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។
នាង​មាន​ការ​រន្ធត់​ចិត្ត​ណាស់​ដែល​ត្រូវ​បាន​ប្រៀប​ធៀប​ទៅនឹង​អ្នក​ដែល​មាន​ខួរ ​ក្បាល​
អស្ចារ្យ​។ នាងចូលចិត្តណាស់នូវល្បែងទាំងឡាយណាដែលជាប្រភេទចោទសួរប្រកប
ដោយការត្រិះរិះ និងល្បែងល្បងប្រាជ្ញាផ្សេងៗជាច្រើនទៀត ។ ចំពោះកីឡានាងចូល
ចិត្ត ហែលទឹកខ្លាំងណាស់ ។

នាងមានកំរិត IQ ខ្ពស់ជាងបុគ្គលល្បីៗជាច្រើនដូចជា ៖


Stephen Hawking មានកំរិត IQ 160

Albert Einstein មានកំរិត IQ 160
Bill Gates មានកំរិត IQ 160
Quentin Tarantino មានកំរិត IQ 160
Sigmund Freud មានកំរិត IQ 156
Napoleonមានកំរិត IQ145
Madonna មានកំរិត IQ 140
Arnold Schwarzenegger មានកំរិត IQ 135
Hillary Clinton​ មានកំរិត IQ 135
Bill Clinton មានកំរិត IQ 135
Nicole Kidman មានកំរិត IQ 132 ៕