ប៉ុន្មាន​ម៉ោង​ក្រោយ​ពីការ​រញ្ជួយ​ដីបង្ក​ឱ្យ​មាន​រលក​យ​ក្ស​ស៊ូ​ណា​មិ​ នៅប្រទេសជប៉ុនរួចមក
ក៏មានហេតុការផ្ទុះភ្នំភ្លើងនៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កើតឡើងផង​ដែ​រ​។


ភ្នំភ្លើ​ងនោះមានឈ្មោះថា ​កា​រ៉េ​ន​រ៉េ​តាន់​ ​ជា​ភ្នំ​ភ្លើ​ង​ដែល​ធ្វើ​សកម្មភាព​ខ្លាំង​បំផុត​នៅ​ក្នុង​
ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​បាន​កម្រើក​សា​ជា​ថ្មី​ ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ​ជ​ប៉ុន​ប៉ុន្មាន​ម៉ោង​ ​គេឃើញ
មាន​ផ្សែង​ខ្មៅ​អួ​រ​​អាប់គ្រប​ទៅ​លើផ្ទៃ​អាកាស​ ​និង​កំ​អែ​ភ្នំ​ភ្លើ​ង​ហូរ​ចុះ​មក​តាម​ជើង​ភ្នំ​ជា​ច្រើ​ន​។

លោក ​ ​ប៊ូ​ឌៀ​ន​តូ​ ​អ្នក​ឯក​ទេស​ស្ដី​ពី​ភ្នំ​ភ្លើ​ង​ឥណ្ឌូ​នេ​ស៊ី​បាន​ ឱ្យ​ដឹង​ថា​ ​ម​ន្ដ្រី​ដែល​ទទួល​ខុស​ត្រូវ
​កំពុង​ជំលៀស​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ ជើង​ភ្នំ​ទៅ​កាន់​កន្លែងដែល​មាន​សុវត្ថិ​ភា​ព​។​
មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​រាយការណ៍ពី​ការ​បាត់បង់​ជីវិត​ ​និង​ខូច​ខាត​ទ្រព្យ​ស​ម្ប​ត្ដិ
នៅឡើយ​។

​ភ្នំ​ភ្លើ​ង​កា​រ៉េ​ន​រ៉េ​តាន់​កម្ពស់​​ 1794ម៉ែត្រ​កាលពី ខែសីហា ឆ្នាំ2010 កន្លងទៅ​បានសំលាប់
មនុស្ស​ 4នាក់​រួចមកហើយ ​។

ឥណ្ឌូនេ​ស៊ី​ជា​ប្រទេស​ប្រជុំ​ទៅ​ដោយ​កោះ​ច្រើន​ជាង​គេ​បំផុត​ ​ហើយ​ស្ថិត​នៅ​លើ​ខ្សែ​បន្ទាត់
​អេ​ក្វា​ទ័​រ​ ​ងាយ​នឹង​ទទួល​រង​នូវ​ការ​រញ្ជួយ​ដី​ ​និង​ភ្នំ​ភ្លើ​ង​ ​ដូច​ជា​ប្រទេស​ជ​ប៉ុន​ដែ​រ​។

ការ ​កម្រើកនៃភ្នំ​ភ្លើ​ង​លើក​នេះ​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការ​រញ្ជួយ​ដី​ ​នៅ​ភាគ​ឦសាន​ ​
ប្រទេស​ជប៉ុន​ ​បង្ក​ឱ្យ​មាន​រលក​យ​ក្ស​ស៊ូ​ណា​មិ​ ​កើត​ឡើង​នៅ​លើ​មហា​ស​មុ​ទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។​ ​
ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​រាប់​ពាន់​ ​គ្រួសារ​ដែល​រស់​នៅ​តាម​ប​ណ្ដោ​យ​ឆ្នេរ​ ​ស​មុ​ទ្រ​ក៏​ត្រូវ​ជំលៀស​ខ្លួន​
ជា​ប​ន្ដបន្ទាប់​ទៅ​កាន់​តំបន់​មាន​សុវត្ថិ​ភាព​ ​ខ្លាច​មាន​រលក​យ​ក្ស​ស៊ូ​ណា​មិ​កើត​ឡើ​ង​។

កាល​ពី​ឆ្នាំ​ 2004 ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ដែល​រង​គ្រោះ​ ធ្ងន់​ជាង​គេ​បំផុត​ដោយ​រលក​យ​ក្ស​
ស៊ូ​ណា​មិ​ ​បណ្ដាល​អោយ​មនុស្ស 22០.០០០នាក់​បាត់បង់​ជីវិត​៕