Nokia បានសរសើរមិនដាច់ពីមាត់ ស្តីពីពន្លឺដ៏សែនច្បាស់នៃអេក្រង់ LCD 6 inch ClearBlack IPSរបស់ស្មាតហ្វូន Lumia 1520។ តាមរយះបច្ចេកវិទ្យាបង្ហាញពន្លឺ Assertive, អេក្រង់របស់ Lumia 1520 អាចបញ្ចេញបាននូវពន្លឺដ៏ភ្លឺច្បាស់ក្នុងកំរិតខ្ពស់ ហើយមិនស៊ីថាមពលថ្មច្រើនថែមទៀតផង។

ដើម្បីធ្វើការត្រួតពិនិត្យ នូវសមត្ថភាពនៃបច្ចេកវិទ្យា Assertive ជាក់ស្តែងខាងក្រៅតែម្តង បណ្តាបុគ្គលិកនៃក្រុម GadgetBoys បានធ្វើនិងបង្ហោះវីដេអូមួយនៅលើ Youtube ដោយធ្វើការប្រៀបធៀបកំរិតភ្លឺច្បាស់ របស់ Lumia 1520 ជាមួយនឹងកំពូលស្មាតហ្វូនមកពីបីក្រុមហ៊ុនទៀតមានដូចជា Sony Xperia Z Ultra, Galaxy Note 3 និង iPhone 5s ។

កំពូលស្មាតហ្វូនទាំង ៤ម៉ូដែលនេះ ត្រូវបានសេរ៉េដាក់ពន្លឺ ក្នុងកំរិត ១០០% តែម្តង ក្នុងលក្ខខណ្ឌពីរផ្សេងគ្នា គឺមួយក្នុងពេលមានពន្លឺគ្រប់គ្រាន់ និងមួយទៀតពេលខ្វះពន្លឺ។ ជាលទ្ធផលគឺ Lumia 1520 ជាមួយនឹងអេក្រង់ Assertive បានបំបាក់គូប្រជែងរបស់ខ្លួន យ៉ាងចាស់ដៃតែម្តង ដែលជាក់ស្តែង ដូចដែលប្រិយមិត្តបានឃើញ នៅក្នុងវីដេអូខាងក្រោមនេះ ៖

នៅក្នុងការពិសោធន៍សាកល្បងខាងលើនេះ អេក្រង់របស់ Xperia Z Ultra ជាមួយបច្ចេកវិទ្យា Triluminous គឺបរាជ័យធ្ងន់ធ្ងរជាងគេ។ ក្នុងនោះ iPhone 5s រាងគ្រាន់ជាងបន្តិច ចំណែកឯ អេក្រង់ Super AMOLED របស់ Galaxy Note 3 ក៏មិនអាចធ្វើការប្រៀបធៀបបាន ជាមួយនឹង កំរិតដ៏ភ្លឺច្បាស់នៃអេក្រង់របស់ Nokia Lumia 1520 ដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ជនដែលលួចស្មាតហ្វូន LG G2 ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួន បានហើយ- Facebook កំពុងតែចាប់ផ្តើម សួរនាំទិញ BlackBerry- Apple ទទួលស្គាល់ថា iPhone 5S មួយចំនួន បានជួបនូវបញ្ហា កំហុសឆាប់អស់ថ្ម (ស៊ីថ្ម)- Google Earth ថតបានរូបភាពព្រះអង្គ Jesus និងអ្នកម៉ែ Maria ?- ទីផ្សារភាគហ៊ុនស្មាតហ្វូន Samsung ឈ្នះដាច់ Apple ក្នុងពេល Huawei ដណ្តើមបានលេខ ៣

ប្រែសម្រួល៖ សិលាប្រភព៖ zing