បើនិយាយពីយានជំនិះដូចជា កង់ ម៉ូតូ ឡាន នៅពេលម្ចាស់បើកបរចង់ឈប់នៅកន្លែងណាមួយគឺមានហ្វ្រាំងសំរាប់ចាប់ដើម្បីបញ្ឈប់ល្បឿនរបស់វាបាន។ តែសំរាប់មនុស្សយើងមានរឿងមួយដែលចង់បញ្ឈប់ល្បឿនវាតែគ្មានអ្វីអាចបញ្ឈប់បានទេ នោះគឺពេលឈឺបត់ដៃបត់ជើងនេះឯង គ្មានហ្វ្រាំងអ្វីសំរាប់ចាប់ទប់នោះឡើយ តែទ្រាំលែងបានហើយគឺមកឯង។នៅក្នុងវីដេអូខាងក្រោមនេះ គឺចង់និយាយពីនារីជនជាតិស្បែកខ្មៅម្នាក់ មិនដឹងជាគាត់ឈឺបត់ជើងតូច ហើយបានទ្រាំពីកន្លែងណា តាំងពីពេលណានោះទេ ស្រាប់តែពេលមកដល់មុខបន្ទប់ទឹកសាធារណៈមួយនាងមានអាកប្បកិរិយាអន្ទះអន្ទែងចង់ចូលបន្ទប់ទឹក តែចៃដន្យបន្ទប់នោះមានស្រ្តីចំណាស់ម្នាក់បានចូលមុនរួចទៅហើយ។ នាងក៏បង្ខំចិត្តរង់ចាំជាមួយនឹងអាការៈពិបាកទ្រាំយ៉ាងខ្លាំង។ ប្រហែលជាបានជាងមួយនាទី ការអត់ធ្មត់របស់នាងក៏ដល់កំនត់ នាងឈរស្ងៀមបើទោះជាបន្ទប់ទឹកមានមនុស្សចេញក៏ដោយ។ ប៉ុន្តែទន្ទឺមនឹងការឈរស្ងៀមនោះ បើយើងនាំគ្នាក្រលេកមើលទៅកំរាលថ្មខាងក្រោម មានទឹកម៉្យាងហូរចេញពីជើងដល់កំរាលថ្មពាសពេញតែម្តង។ ក្រោយពីបានសំរួលឥរិយាបថបានធូរស្រាលវិញហើយ នាងក៏ដើរចេញទៅទាំងខោសើមទឹកតាំងពីគូទដល់ចុងជើង៕ចូរទស្សនាវីដេអូបែបកំប្លែង ហើយក៏ហួសចិត្តនេះទាំងអស់គ្នាណា!!!

ដោយ៖ nano