ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានចេញផ្សាយរូបភាព អះអាងឲ្យដឹងពី ការសម្លាប់ ចារបុរស ៣ នាក់ ពីក្រុមកងកម្លាំងពិសេស ប្រទេសល៊ីប៊ី ដោយសមាជិករបស់ខ្លួន ដែល ជាសកម្មប្រយុទ្ធ ISIS កំពុងតែពិការភាពនៅឡើយ ។

/

តាមរយៈរូបភាព ពិតជាបានបង្ហាញជាក់ស្តែង សកម្មប្រយុទ្ធ ISIS ដែលពិការនោះ  បានសម្លាប់​ក្រុម ចារបុរស ដោយដាក់ឆ្កាងទៅនឹងឈើឆ្កាង នៅភាគកណ្តាលប្រទេសល៊ីប៊ី ពោល   តំបន់ Sirte អំឡុង ថ្ងៃអង្គារកន្លងទៅនេះ។​ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា រូបភាពសម្លាប់  ចារកម្មទាំងនោះ គឺ បានចេញផ្សាយនៅថ្ងៃតែមួយ រដ្ឋមន្រ្តីការបរទែស សហរដ្ឋអាមេរិក លោក  John  Kerry កំពុងតែធ្វើ សន្និសិទសារព័ត៌មានអំឡុងកិច្ចប្រជុំកំពូល មេដឹកនាំលោកខាងលិច  នាទីក្រុង  Rome គូសបញ្ជាក់ ពីចំណាត់ការជាក់ស្តែង ប្រឆាំង ISIS នៅក្នុងប្រទេសល៊ីប៊ី ។

/

ប្រភពឲ្យដឹងថា សន្លឹករូបថតមួយសន្លឹកក្នុងចំណោមរូបថត ៣សន្លឹកបង្ហាញស្តែងៗឲ្យដឹងពីរូបភាព សកម្មប្រយុទ្ធ ISIS មួយរូប ដែលពិការភាព កំពុងអង្គុយនៅលើកៅអីរុញ ជិតទៅនឹងបុរសម្នាក់ ស្ថិត នៅក្នុងឈុតសម្លៀកបំពាក់ពណ៌ទឹកក្រូច ដែលអង្គុយលុតជង្គង់ រង់ចាំតែការសម្លាប់ រួចចងឆ្កាងទៅ នឹងឈើឆ្កាង ដូចទៅនឹង បុរស ២ នាក់ផ្សេងទៀត​ដែលបានសម្លាប់រួចទៅហើយ  និងចងឆ្កាងរួចទៅ ហើយ ដែលអាចមើលឃើញជាក់ស្តែងតាមរយៈសន្លឹករូបថត ២ សន្លឹក  ទៀត  ជនរងគ្រោះ ទាំង ៣ នាក់ ISIS ចោទប្រកាន់ថា ជាក្រុមចារកម្ម ៕

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល