មិនត្រឹមតែមានរូបសណ្ឋានដ៏អស្ចារ្យប៉ុណ្ណោះទេ បណ្តាព័ត៌មានចចាអារាមថ្មីបំផុត ស្តីពីកាមេរ៉ារបស់ Nexus 5 កាន់តែធ្វើឲ្យរង្គើពិភពបច្ចេកវិទ្យា ឲ្យទន្ទឹមរង់ចាំយ៉ាងអន្ទះសារ។ លោក Vic Gundotra, អនុប្រធាន(Vice President) អ្នកបច្ចេកទេសជាន់ខ្ពស់របស់ Google, នៅថ្ងៃម្សិល-មិញនេះ បានបង្ហោះនៅលើគេហទំព័រ Google+ នូវសារខ្លីមួយ: យើងសន្យាថា នឹងនាំមកនូវគំរូទូរស័ព្ទ Nexus មួយដែលមានកាមេរ៉ាដ៏អស្ចារ្យ។ សូមរង់ចាំមើលទាំងអស់គ្នា។
ប្រភពពី Phonearena បានឲ្យដឹងថា module កាមេរ៉ារបស់ផលិតផល ប្រើប្រាស់បច្ចេកវិទ្យាថ្មីជាមួយ Sensor បីជាន់។ ឧបករណ៍នេះគឺ Nikon (ក្រុមហ៊ុនល្បីមួយក្នុងវិស័យថតរូប) ជាអ្នកផលិត។

បណ្តាព័ត៌មានចចាមអារាមកាលពីលើកមុនបានឲ្យដឹងថា Nexus 5 នឹងបំពាក់នូវអេក្រង់ទំហំ5 inch កំរិតពន្លឺ Full HD, CPU Snapdragon 600, RAM 2 GB, មេម៉ូរីក្នុងទំហំ 8 GB និង16 GBជាមួយនឹងថ្មដល់ 3.140 mA៕
ដោយ៖ សិលាប្រភព៖ VE