ព័ត៌មានអន្តរជាតិ ៖ វីដេអូ គ្រោះធម្មជាតិ នៃការរអិលបាក់ដី នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូង ប្រទេសចិន ពិតជារន្ធត់ហួស ពោលបានធ្វើអោយផ្តួលរលំ សំណង់អាគារ​​   រាប់សិបខ្នង ត្រឹមតែមួយ ពព្រិចភ្នែកតែប៉ុណ្ណោះ ។ របាយការណ៍ ពីសារព័ត៌មានចិន CCTV អោយដឹងថា ពលរដ្ឋបាត់ខ្លួនបាន កើនឡើងដល់ទៅ ៩១នាក់ហើយ។

/

ប្រភពបញ្ជាក់អោយដឹងថា គ្រោះធម្មជាតិដ៏កម្រលើកនេះបានកើតឡើង នៅឯ   ឧទ្យានឧស្សាហកម្ម Hengtaiyu ក្នុងទីក្រុង Shenzhen ខេត្ត Guangdong នាព្រឹកព្រលឹមថ្ងៃ  អាទិត្យម្សិលមិញនេះ​ដោយ បានបណ្តាលអោយសំណង់អាគារពាណិជ្ជកម្ម ឧស្សាហកម្ម និង  សំណង់ អាគាររស់នៅ សរុប ទាំង ២២ បានដួលរលំ ។ ឃ្លីបវីដេអូគ្រោះថ្នាក់ខាងលើ ពិតជាមាន   ភាព រន្ធត់ជាខ្លាំង ខណៈមានការដួល រលំសំណង់អាគារត្រឹមតែមួយពព្រិចភ្នែក ក្នុងនោះ ពលរដ្ឋក្នុង   ស្រុក រត់បាតជើង សព្រាត ទៅកាន់ ទីទួលមានសុវត្ថិភាព ។

/

/

អាជ្ញាធរក្នុងស្រុកអោយដឹងថា មាន  ការ   ជម្លៀស  ពលរដ្ឋខ្លួនដល់ទៅ ៩០០ នាក់ ពីតំបន់រងគ្រោះ ខណៈក្រុមការងារសង្គ្រោះបន្ទាន់ ច្រើន   ជាង  ១៥០០ នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់កើត ហេតុ។ របាយការណ៍ បញ្ជាក់អោយដឹងថា   គ្រោះធម្មជាតិ រអិលបាក់ដី នៅប្រទេសចិន តែងតែកើត មានឡើងជាញឹកញ៉ាប់ តួយ៉ាងកាលពីខែមុន កន្លង  ទៅនេះ ជនរងគ្រោះ ២៥នាក់ស្លាប់បាត់បង់ជីវិត នៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ក្រោយ  ការវាយប្រហារ គ្រោះធម្មជាតិ រអិលបាក់ដី ខណៈច្រើននាក់ផ្សេងទៀត របួសធ្ងន់ និងស្រាល ៕

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ