អ្នក​វិទ្យាសាស្ត្រ​របស់អាមេរិចបាន​បង្កើត​ប្រព័ន្ធ​​កុំព្យូទ័រ​មួយដែល​តូច​ជាង​គេ​បំផុត​ក្នុង​
ពិភពលោក​មានទំហំត្រឹមតែ មួយមីលីម៉ែត្រ​ការេប៉ុណ្ណោះដើម្បី​ជួយ​​ព្យាបាល​អ្នក​មាន​
ជំងឺ​ភ្នែក ។ ទោះបីមានរាងតូចតែសមត្ថភាពធំមហាសាល ក្នុងនោះមានបំពាក់ប្រព័ន្ធ
ដំនើរការប្រភេទ Macro processor(CPU) ដែលប្រើថាមពលតិចបំផុតពីថ្មមានរាងស្តើង
ប្រើដោយពន្លឺព្រះអាទិត្យ ,មានអង្គចងចាំ(Memory) តូចច្រឡឹង និងមានវិទ្យុ Wireless
មួយដែលមាន អង់តែនសំរាប់ធ្វើការបញ្ជូនទិន្នន័យទៅឧបករណ៍ខាងក្រៅដើម្បីងាយ
ស្រួលក្នុងការបកបែ្រ ។

ដោយសារការរកឃើញរបស់អ្នក​វិទ្យាសាស្ត្រ​អាមេរិចនៅ Michigan គេសង្ឃឹមថា កុំព្យូទ័រ​​
ដ៏តូចមួយនេះនឹងចេញលក់ឆាប់ៗនៅក្នុងរយៈពេលមួយដ៏ខ្លីខាងមុខនៅលើទីផ្សារ និងថា
វាជាទំនើបកម្មមួយផ្នែកប្រព័ន្ធបច្ចេកវិទ្យានៃ​ឧស្សាហកម្ម​កុំព្យូទ័រ​ ។
ក្រុមសាស្ត្រាចារ្យលោក Dennis Sylvester លោក​David Blaauw និង​លោក David Wentzoff
​អ្នក​ផលិត​ឧបករណ៍​​បាន​អះអាង​ថា វិទ្យុ​របស់​ឧបករណ៍​នេះ​វាមានសមត្ថភាពភ្ជាប់ Internet
បានយ៉ាងងាយជាមួយនឹង កុំព្យូទ័រធម្មតា ។ គោលការណ៍ចំបងសំខាន់បំផុតក្នុងការផលិត
ឧបករណ៍នេះឡើងគឺដើម្បីតាមដានការវិវឌ្ឈន៍នៃប្រភេទជំងឺ ដើម្បីជួយដល់អ្នកដែលមានជំងឺ
ភ្នែក ដោយដាក់វាទៅក្នុងភ្នែកតែម្តង ជាហេតុអាចអោយអ្នកជំងឺអាចក្លាយជាខ្វាក់បាន ។

ប្រព័ន្ធដំនើរការរបស់កុំព្យូទ័រនេះជាប្រព័ន្ធទំនើប chip Phoenix សន្សំសំចៃថាមពល មានមាន
លក្ខណៈដូចជាមនុស្សគេងដាក់នាឡិការរោទ៍ គឺ 15 នាទីវាដំនើរការម្តង ។

ចំពោះថ្មដើម្បីសាកអោយពេញ គឺវាត្រូវការពន្លឺរយៈពេល 10ម៉ោង រឺ នៅក្រោមពន្លឺព្រះអាទិត្យ
រយៈពេលមួយ​ម៉ោង​កន្លះ ចំនែកទិន្នន័យវាអាចរក្សារបានរយៈពេលមួយសប្តាហ៍ ៕