ពិភពលោកទាំងមូលនឹងមានឱកាសសំលឹងមើល ព្រច័ន្ទដែលរះពេញបូរមីនិងមានទំហំធំ
បំផុតនៅថ្ងៃទី 19 ខែមីនា 2011 ខាងមុខដែលរះនៅជិតនឹងផែនដីបំផុត ។


Space បានអោយដឹងថានៅយប់ថ្ងៃសៅរ៍អាទិត្យក្រោយនេះព្រះច័ន្ទនឹងស្ថិតនៅចំង៉ាយប្រ
ហែលត្រឹមតែ 356.577 km ប៉ុណ្ណោះពីផែនដី ។ ព្រះច័ន្ទធ្វើដំណើរជុំវិញផែនដីតាមគន្លងជា
អេលីប នៅរយៈចំង៉ាយជាមធ្យម 384.403 km ដូច្នេះហើយវាមានចំនុចពីរ គឺមួយនៅជិតនឹង
ផែនដីបំផុត និង ចំនុចឆ្ងាយបំផុត ។

តារាវិទូអាមេរិច លោក Richard Nolle ដែលគ្រប់គ្រងគេហទំព័រ astropro.com បានប្រើពាក្យ
សំរាប់ហៅនៅពេលព្រះច័ន្ទរះពេញវង់និងនៅជិតបំផុត ថា​ Super Moon។ ពាក្យនេះត្រូវ
បានប្រើយ៉ាងទូលំទូលាយនៅក្នុងសហគមន៍ទូទៅ ។

តាម ABC News បានស្រង់សំដីលោក Mark Paquette ដែលជាអ្នកជំនាញផ្នែកព្យាករណ៍
អាកាសធាតុ របស់ក្រុមហ៊ុន AccuWeather នៅសហរដ្ឋអាមេរិច ថានៅថ្ងៃសៅរ៍អាទិត្យ
ក្រោយនេះព្រះច័ន្ទនឹងធ្វើដំណើរមកជិតផែនដីបំផុត ។ លោក Mark Paquette បានបញ្ជាក់
ថាប្រសិនបើព្រះច័ន្ទមកដល់ចំនុចត្រូវនឹងទីដៅនោះ នោះប្រជាជនទូទាំងពិភាពលោកនឹង
បានឃើញនូវទំហំដ៏អស្ចារ្យរបស់ព្រះច័ន្ទ ។

Super Moonនេះធ្លាប់កើតមាននៅក្នុងឆ្នាំ 1955, 1974, 1992 និង 2005 ក្នុងបណ្តារ
ឆ្នាំទាំងនោះមានបាតុភូតជាច្រើនបានកើតឡើងផងដែរ ។ ចំពោះហេតុការណ៍ទាំងនោះ
មានមតិខ្លះបាន និយាយថាវាគ្រាន់តែជាអភូតហេតុចៃដន្យប៉ុណ្ណោះ តែចំពោះ
លោក Mark Paquette ថាវាមិនមែនជាអភូតហេតុចៃដន្យទេ ។

តារាវិទូ លោក Richard Nolle មានបញ្ជាក់ផងដែរថា នៅពេលដែលព្រះច័ន្ទពេញវង់និងនៅ
ជិតផែនដីបំផុតនោះ នឹងមានគ្រោះធម្មជាតិជាច្រើនកើតឡើងព្រមគា្នផងដែរ ដូចជា​ បន្ទុះ
ភ្នំភ្លើង រញ្ជួយដី ព្យុះ និងគ្រោះធម្មជាតិជាច្រើនផ្សេងៗទៀត ....៕