ផ្លែល្ហុងសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលមានប្រសិទ្ធភាពផ្ដល់សំណើមដល់ស្បែកស្ងួត និងស្បែកស្រអាប់។ អ្នកអាចប្រើល្ហុង ធ្វើជាម៉ាស់បិទមុខក៏បាន។ ម៉ាស់នេះងាយស្រួលក្នុងការធ្វើ មិនចំណាយពេលវេលា និងប្រើកម្លាំងច្រើននោះទេ។ មិនថាជាស្បែកស្ងួត ស្បែកសម្បូរជាតិខ្លាញ់ ឬស្បែកធម្មតានោះទេ រូបមន្ដខាងក្រោម ពិតជាអាចជួយដោះស្រាយបាន។

ម៉ាស់បិទមុខផ្សំពីផ្លែល្ហុង និងទឹកឃ្មុំ(សម្រាប់ស្បែកស្ងួត) ការរួមផ្សំបញ្ចូលគ្នានៃល្ហុង និងទឹកឃ្មុំ អាចមានប្រសិទ្ធភាពអស្ចារ្យសម្រាប់ បុរសស្រ្ដី ដែលមានស្បែកស្ងួត។ ទឹកឃ្មុំ អាចជួយថែរក្សាស្បែកក្នុងកម្រិតមួយដ៏អស្ចារ្យ ខណៈដែលអង់ស៊ីម ដែលមាននៅក្នុងសាច់ល្ហុងជួយបើកចំហរន្ធញើស និងលាងសម្អាតចូលជ្រៅទៅក្នុងស្បែករបស់អ្នក។ ដើម្បីបង្កើតម៉ាស់បិទមុខនេះ អ្នកត្រូវយកសាច់ល្ហុងទុំ ១/៤ ពែង  ទឹកឃ្មុំ ១/២ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១/២  ស្លាបព្រាកាហ្វេ ។ លាយគ្រឿងផ្សំទាំងអស់ចូលគ្នារហូតទាល់តែវាខាប់ល្អ។ នៅពេលលាយរួចរាល់ហើយ សូមលាប វានៅលើមុខរបស់អ្នកឱ្យស្មើៗគ្នា ហើយទុកវាឱ្យស្ងួតនៅលើមុខឱ្យបានរយៈពេល ១០ នាទី។ សូមលាងជម្រះជាមួយទឹកត្រជាក់ និងពិនិត្យមើលលទ្ធផលរបស់វា។ អ្នកអាចអនុវត្ដវិធីនេះម្តងទៀតរៀងរាល់ថ្ងៃ។

/

ម៉ាស់ផ្សំពីល្ហុង និងក្រូចពោធិ៍សាត់(សម្រាប់ស្បែកខ្លាញ់)

ប្រសិនបើអ្នកមានស្បែកខ្លាញ់ នោះម៉ាស់បិទមុខប្រភេទនេះ ពិតជាល្អឥតខ្ចោះសម្រាប់អ្នក។ ប្រសិទ្ធភាពនេះគឺសម្រេចបាន ដោយសារតែមានវត្តមាននៃពណ៌ទឹកក្រូចពោធិ៍សាត់នៅក្នុងម៉ាស់នេះ ពីព្រោះពណ៌ទឹកក្រូច គឺជាសមាសធាតុធម្មជាតិ ដែលអាចកាត់បន្ថយជាតិខ្លាញ់នៅលើស្បែក។ ការរួមផ្សំបញ្ចូលគ្នានៃគ្រឿងផ្សំទាំងពីរយ៉ាងនេះ អាចកម្ចាត់ស្នាមជាំពីផ្ទៃមុខបាន ។ សូមយកចានគោមមួយ និងដាក់បន្ថែមទឹកដែលចម្រាញ់ពីល្ហុងទុំ និងដាក់ទឹកក្រូចពោធិ៍សាត់​ ៣ ស្លាបព្រាបាយចូលទៅក្នុងនោះ ។ លាយវាចូលគ្នាឱ្យបានល្អ ហើយលាបវា នៅលើមុខរបស់អ្នក។ ទុកវានៅលើមុខឱ្យបានរយៈពេល ១៥ នាទី ហើយលាងវាឱ្យអស់ជាមួយនឹងទឹកត្រជាក់ ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ ndtv