នៅប្រទេសជប៉ុនរសៀលថ្ងៃសុក្រទី 11 នេះមានការរញ្ជួយដីកំរិត 8,9 Richter បានបង្ករ
អោយមាន រលកព្យុះស៊ូណាមិ មានកំពស់រហូតដល់ 10 ម៉ែត្រ បានវាយលុកចូលទៅតំបន់
ជាច្រើន និងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនផងដែរនៅក្នុងប្រទេស មួយនេះ ។
អ្នករងរបួសជាច្រើនត្រូវបានរាយការណ៍ចេញពីតំបន់ឆ្នេរប៉ាស៊ីហ្វិក នៃកោះហុនស៊ូ និងរដ្ឋ
ធានី Tokyo នៅពេលរូបភាពទូរទស្សន៍បានបង្ហាញការ ជន់លិចជាទូទៅ។មនុស្សយ៉ាងតិច
26 នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ ។
ជញ្ជាំងទឹកកំពស់ 10ម៉ែត្រវាយប្រហារទីក្រុងសេនដាយនៅតំបន់មី យ៉ាហ្គីភាគឦសាន។
រូបភាពថតដោយឧទ្ធម្ភាគចក្របានបង្ហាញការជន់លិចជា ទូទៅនៅតាមទីប្រជុំជនជាប់ឆ្នេរ
ដោយទឹកជំនន់ពណ៌ខ្មៅបានបញ្ជូនឡាំងកុងតេនណឺ រថយន្តនិងកំទេចកំទីរអណ្តែតកាត់
ពាសពេញក្រុង។
រលកភក់ត្រូវបានគេឃើញហូរតាមទន្លេណាតូរីក្នុងក្រុងសេនដាយ ដោយគ្របលើទីវាល
កសិកម្ម។
នៅក្នុងរដ្ឋធានី មនុស្សរាប់លាននាក់ត្រូវបានជំលៀសចេញពីអាគារដែលយោលយោកនៅ
ពេលមនុស្ស របួសរាប់សិបនាក់ត្រូវបានគេរាយការណ៍។កំសួលផ្សែងខ្មៅបានហុយចេញពី
ទីតាំងយ៉ាងតិច 10នៅក្នុងទីក្រុងក្នុងពេលផ្ទះ4លានអត់អគ្គិសនីប្រើ ចំនែកតំបន់កំពង់ផែ
ដែលរងការជន់លិចត្រូវបិទ។
នាយករដ្ឋមន្ត្រីណាអូតុ បានប្រញាប់ប្រញាល់បើកកិច្ចប្រជុំបន្ទាប់ពីរញ្ជួយដីហើយ រដ្ឋាភិបាល
ប្រញាប់ប្រញាល់បញ្ជូននាវាចេញពីតំបន់ជិតក្រុង Tokyo ទៅ កាន់តំបន់រងគ្រោះ Miyagi ។
រញ្ជួយដីដែលបានកើតឡើងនៅម៉ោង 2:46នាទីសៀលនិងមានរយៈពេលប្រហែល 2 នាទី
ជាសន្ទុះរញ្ជួយដីខ្លាំងបំផុតដែលវាយប្រហារតំបន់ទីក្រុងជប៉ុន។
ចំពោះរញ្ជួយដីនេះការព្រមានអំពីរលកស៊ូណាមីត្រូវបានប្រកាសដោយ អាជ្ញាធរជប៉ុន
តៃវ៉ាន់ រុស្ស៊ី ឥណ្ឌូនេស៊ី ហ្វ៊ីលីពីន នូវែលហ្សេឡង់ ប៉ាពួ ញូវហ្គីណេ ណាវរុយ មីក្រូនេស៊ី
កោះហាវ៉ៃ កោះម៉ាសាល កោះហ្គួមនិងកោះម៉ារៀណា។
រញ្ជួយដីធំដែលបានវាយប្រហារក្រុងតូក្យូចុងក្រោយបានកើតឡើងនៅ ឆ្នាំ1923 នៅ
ពេលរញ្ជួយដី Great Kanto បានសំលាប់មនុស្សអស់ជាង 140000នាក់ ភាគច្រើនស្លាប់
ក្នុងអគ្គិភ័យ។
នៅឆ្នាំ 1995 រញ្ជួយដីនៅក្រុងកូបេ បានសម្លាប់មនុស្សជាង 6400នាក់ ។
មនុស្សជាង 220000នាក់បានស្លាប់ក្នុងស៊ូណាមីនៅពេលរញ្ជួយដី កម្លាំង 9,1 Richter
វាយប្រហារនៅឯតំបន់ដីគោកប្រទេស ឥណ្ឌូនេស៊ីនៅឆ្នាំ 2006 ។
ខាងក្រោមនេះជារូបភាពមួយចំនួនដែលបង្ហាញពីការបំផ្លាញបង្ករដោយ ការរញ្ជួយដីនិង
រលកស៊ូណាមិ ៖

រថយន្តជាច្រើន និងអាគារទាំងឡាយត្រូវបានបំផ្លាញដោយរលកស៊ូណាមិ

តំបន់ដែលទទួលរងគ្រោះជាងគេមាន Miyagi, Fukushima និង Iwate

រោងចក្រអគ្គីសនី Ishihara ត្រូវបានផ្ទុះ

រូបភាពបង្ហាញពី រថយន្ត និង នាវាជាច្រើនត្រូវកំលាំងទឹកបោកបក់ នៅ Kamaishi

អាគារនេះនៅ Odaiba ទីក្រុង Tokyo

អាគារ និង លំនៅដ្ឋាននៅ Sendai

សកម្មភាពរថយន្តសង្គ្រោះបន្ទាន់បន្ទាប់ពីមានការបាក់ស្រុតអាគារមួយនៅ Kudan Kaikan

ទីក្រុងពីរដែលទទួលរងគ្រោះរញ្ជួយដីនិងរលកស៊ូណាមិ គឺទីក្រុងTokyo និងទីក្រុង Sendai ៕