នៅក្នុងការធ្វើដំនើរទស្សនកិច្ចនៅក្រៅប្រទេសម្តងៗរបស់ថ្នាក់ដឹកនាំប្រទេស លីប៊ី
លោក​ Gaddafi មិនដែលមានកងអង្គរក្សការពារជាបុរសទេ ដោយសារតែលោកមិន
មានទំនុកចិត្តចំពោះពួកគេ គឹមានសុទ្ធតែស្រីៗ ។

លោក Gaddafi និងអង្គរក្សរបស់លោកនៅក្នុងដំនើរទស្សនកិច្ចក្រៅប្រទេស

កងការពាររបស់ថ្នាក់ដឹកនាំរូបនេះគឺជាស្រីដែលមានរូបសម្ផស្សស្អាតៗ សំលៀក
បំពាក់ពួកគេមានកន្លែងសម្ងាត់មានបំពាក់អាវុធស្វ័យប្រវត្តិ Kalashnikov ។ ពួកស្រីៗទាំងនោះ
ត្រូវបានគេដឹងថាខោស្ល៊ីប របស់ពួកគេគឺមានឆ្លាក់អក្សរ AKM ដូចគា្នទាំងអស់ ។

មុននឹងក្លាយជាអង្គរក្ស ពួកនាងត្រូវឆ្លងកាត់នូវការបង្វឹកយ៉ាងស្ទាត់ជំនាញទាំងការប្រើប្រាស់
អាវុធគ្រប់ធុន និង ក្បាច់គុនផងដែរ ។ ពួកស្រីៗទាំងនោះបានធ្វើអោយប្រជាជន លីប៊ី មាន
ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្វីដែលពិសេសនោះគឺស្រ្តីៗដែលមានប្តីហើយ មិនអនុញ្ញាតអោយធ្វើជាអង្គរក្សដាច់ខាត គឺ
មានសិទ្ធិតែស្រ្តីក្មេងៗ​​​​ និងមិនទាន់មានប្តីប៉ុណ្ណោះ ។​


កាលពីឆ្នាំ 1998 ពេលដែលលោក Gaddafi​ ត្រូវបានពួក អ៊ីស្លាមជ្រុលនិយម វាយឆ្មក់ មាន
អង្គរក្សស្រីម្នាក់របស់លោកបានយកខ្លួនមករាំងជំនួសលោក គឺនាងត្រូវស្លាប់និងអ្នកផ្សេង
ទៀតរងរបួស ។ លោក Gaddafi​ មានជំនឿជាក់ថាស្ថិតក្នុងសភាពការណ៍ណាក៏ដោយ មាន
តែកងអង្គរក្សជាស្ត្រីភេទទេទើបការពារលោកបាន ៕