ក្រុមហ៊ុនផលិតយល់ថា កូនក្រមុំតុក្កតាសិច ដែលមានមុខមាត់ដូចកូនក្មេង នឹងជួយទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើកុមារ ប៉ុន្តែមនុស្សមួយចំនួនអះអាងថា នេះគឺជារូបភាពមួយដែលបំពានលើកុមារ។/នៅប្រទេសអង់គ្លេស គេអាចរកទិញកូនក្រមុំតុក្កតាសិចដែលមានរូបរាងដូចទៅនឹងកូនក្មេងអាយុចាប់ពី៣ឆ្នាំឡើងទៅ ដែលផលិតដោយក្រុមហ៊ុន Trottla របស់ជប៉ុន បើទោះវាកំពុងជួបនឹងការរិះគន់ពីសង្គមស៊ីវិល។យោងតាមទំព័រ Mirror លោក Shin Takagi ស្ថាបនិកនៃក្រុមហ៊ុន Trottla ដែលជំនាញខាងផលិតតុក្កតាសិចដែលមានរូបរាងដូចកូនក្មេង បានប្រកាសថា តុក្កតាសិចនេះ គឺជាដំណោះស្រាយមួយ ជួយកាត់បន្ថយអំពើរំលោភបំពាន់ផ្លូវភេទលើកុមារ។Shin Takagi ថ្លែងថា ៖ “យើងត្រូវទទួលស្គាល់ថា មិនមានវិធីដែលអាចផ្លាស់ប្ដូរនិន្នាការផ្លូវភេទរបស់មនុស្ស។ ខ្ញុំកំពុងតែជួយដល់មនុស្សដទៃ បញ្ចេញនូវការស្រេចឃ្លានផ្នែកផ្លូវភេទរបស់ខ្លួន ដោយសមតាមច្បាប់ និងមានសីលធម៌។”ក៏ប៉ុន្តែ បណ្ឌិត Kathleen Richardson អ្នកវិទ្យាសាស្ដ្រកុំព្យូទ័រ មកពីសកលវិទ្យាល័យ De Montfort ប្រទេសអង់គ្លេស ដែលជាអ្នកដឹកនាំនៃអង្គការប្រឆាំងនឹងរ៉ូបូតសិច បានទាត់ចោលការយល់ឃើញខាងលើ។ លោកយល់ថា ប្រភេទតុក្កតាសិចនេះ គឺជារូបភាពរំលោភបំពានលើកុមារ ហើយក្រុមហ៊ុន Trottla កំពុងតែ “រកប្រាក់ពីការឈឺចាប់របស់កុមារ”។ កាលពីខែមករា បណ្ឌិត Richardson បានអំពាវនាវឱ្យរាជរដ្ឋាភិបាលជប៉ុន ធ្វើសកម្មភាព ហាមលក់បណ្ដាឧបករណ៍ និងតុក្កតាសិចដែលមានចរឹតជាការរំលោភបំពានផ្លូវភេទកុមារនេះ។នៅក្នុងសិក្ខាសាលាស្ដីអំពីតុក្កតាសិច ដែលត្រូវបានធ្វើឡើងនៅឯមន្ទីរបច្ចេកវិទ្យា Masachusetts អាមេរិក ថ្មីៗ វិស្វករជំនាញខាងរ៉ូបូត លោក Ron Arkin មកពីមន្ទីរបច្ចេកវិទ្យា Georgia បែរជាបានគាំទ្រការយល់ឃើញរបស់ Takagi។/ចំណែកចិត្តវិទូ Patrice Renaud មកពីសកលវិទ្យាល័យ Montreal របស់កាណាដា ក៏បានយល់ឃើញដូច Takagi ។ លោក Patrice Renaud ថ្លែងថា ៖ “អ្នកដែលមានជម្ងឺផ្លូវចិត្ត ទាក់ទឹននឹងអំពើអនាចារ គឺពិបាកព្យាបាល។ មនុស្សមិនអាចប្ដូរផ្លាស់ទំនោរផ្លូវភេទរបស់ខ្លួនដោយខ្លួនឯង ដូចទៅនឹងការផ្លាស់ប្ដូរទម្លាប់អាក្រក់ ឧទាហរណ៍ដូចជា ការជក់បារីជាដើម”។Michael C Seto អគ្គនាយកនៃមន្ទីរស្រាវជ្រាវកោសល្យវិច្ច័យនៃមជ្ឈមណ្ឌលថែទាំសុខភាព Royal Ottawa នៃប្រទេសកាណដា ឱ្យដឹងថា ៖ “ចំពោះមនុស្សមួយចំនួនដែលមានជម្ងឺចូលចិត្តរំលោភផ្លូវភេទនោះ ការព្យាបាលដែលប្រើកូនក្រមុំតុក្កតាសិចដែលមានរូបរាងដូចកុមារ ប្រហែលជាវិធីដោះស្រាយប្រកប់ដោយសុវត្ថិភាព”។ យ៉ាងនេះក្ដី លោកក៏មានការព្រួយបារម្ភចំពោះករណីនេះផងដែរ។ប្រែសម្រួល ៖ បុត្រា