កាលពីម៉ោងប្រហែល 1 ថ្ងៃត្រង់ម្សិលម៉ិញថ្ងៃព្រហស្បិ៍ ទី 10ខែ មីនា 2011 នៅខេត្តមួយ
នាភាគខាងលិចប្រទេសចិនដែលមានព្រំប្រទល់ជាប់ជាមួយប្រទេស ភូមា មានការរញ្ជួយដី
មួយកំរិត 5,4 Richter បានសំលាប់មនុស្សចំនួន 14នាក់ និង ជាង 100 នាក់ផ្សេងទៀត
បានរងរបួស។ ក្នុងឧប្បត្តិហេតុនោះបានបំផ្លាញអាគារជាច្រើន ប្រជាជនត្រូវបានជំលៀស
ចេញពីតំបន់ដែលមានគ្រោះថ្នាក់នោះ ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2008 កន្លងទៅមានគ្រោះរញ្ជួយដីមួយបានកើតឡើងផងដែរ
នៅក្នុងខេត្ត Sichuan ប្រទេសចិន បានសំលាប់មនុស្សប្រហែល 87000 នាក់ ៕