អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានក្រុមក្មេងទំនើងមួយក្រុម ដែលមានអាយុចន្លោះពី ១៩-​២០ឆ្នាំ  បានវាយគ្នាយ៉ាងសាហាវ នៅលើរថភ្លើងមួយ ខណៈដែលគេបានធ្វើដំណើររួមគ្នា។

width=457

ប្រភពដដែល បានអោយដឹងថា រឿងរ៉ាងនេះ បានកើតឡើង នៅក្នុងទីក្រុង New Addingtonប៉ែកខាងត្បូង ទីក្រុង London  ខណៈដែលពួកគេគ្រាន់តែទាស់ពាក្យសម្ដីគ្នាបន្ដិចនៅលើរថភ្លើងសោះ ស្រាប់តែពួកគេ ក៏បានដកដំបូងខ្លី និងអ្នកខ្លះ បានដកកូនកាំបិតខ្លីពីក្នុងវ៉ាលីរបស់គេ​ ហើយកាប់ចាក់គ្នាយ៉ាងអាណាធិបតេយ្យ។

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នករងរបួសធ្ងន់ពីរនាក់ផងដែរ ក្នុងការប្រយុទ្ធគ្នានេះ ដែលម្នាក់ គឺមានឈ្មោះ Kieran Hawker មានវ័យ ១៨ឆ្នាំ មានស្រុកកំណើតនៅ Thornton Heath និងម្នាក់ទៀត ឈ្មោះ Robert Elsey វ័យ ១៩ឆ្នាំ មានស្រុកកំណើតនៅ Streamtham ។

width=457

ជាមួយគ្នានេះផងដែរ លោក Shani Barnes ចៅក្រមក្នុងទីក្រុង  New Addington បានអោយដឹងថា រយៈពេលថ្មីៗនេះ នៅប៉ែកខាងត្បូងនៃទីក្រុង London   គឺតែងតែមានក្រុមក្មេងទំនើង ជាច្រើន តែងតែឈ្លោះប្រកែកគ្នា ដូចសត្វធាតុ  ដែលនេះ ក្នុងប្រទេសអង់គ្លេស មិនធ្លាប់មានទេពីមុនមក។ យ៉ាងណាក៏ដោយ ការប្រយុទ្វគ្នានេះ  ក៏មានក្មេងទំនើង ៤នាក់ ត្រូវបានតុលាការកាត់សេចក្ដីអោយពួកគេ ចាប់គុកម្នាក់ៗច្រើនជាងមួយឆ្នាំដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បី មើល។

ដោយ៖ ណារិន្ទប្រភព៖ dailymail