ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ពីរនាក់ ត្រូវនគរបាលប៉ុស្តិ៍ព្រៃស ការពារគោលដៅមូលដ្ឋានក្នុង ភូមិសាស្រ្តខណ្ឌដង្កោ ចាប់ខ្លួនបានកាលពីវេលាម៉ោង ៤ និង១០នាទីទៀបភ្លឺថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣  បន្ទាប់ពីជនសង្ស័យរូបនេះ ព្រមទាំងបក្ខពួកម្នាក់ទៀត ព្យាយាមបើករថយន្ត ដែលួចបានគេចខ្លួន តែអកុសល ធ្លាក់ទៅក្នុងប្រឡាយទឹក។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ បានបើក រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-2700 ដែលពួកគេលួចបាន ពីក្នុងទឹកដីខណ្ឌ ពោធិ៍សែនជ័យ។ លុះបើកមកដល់ប៉ុស្តិ៍នគរបាលព្រៃស ខណ្ឌដង្កោ ជួបជាមួយសមត្ថកិច្ច ដែលកំពុងការពារនៅ គោលដៅនោះ ជនសង្ស័យបានព្យាយាមជិះរថយន្តគេចខ្លួន រហូតដល់ជ្រុលធ្លាក់ប្រឡាយទឹក ហើយត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។

អធិការនគរបាលខណ្ឌដង្កោ លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ត្រូវ បាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

Photo

Photo

Photo

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល