រយៈពេល 9 ឆ្នាំកន្លងទៅនេះ អត្រាការធ្វើអត្តឃាតរបស់ប្រជាជន ជប៉ុនមានការធ្លាក់ចុះ ប៉ុន្តែចំនួនអ្នកដែល ធ្វើអត្តឃាតមានរហូតដល់ 30,000 នាក់គឺបានកើតឡើង 13 ដង់ហើយ ។

សូមបញ្ជាក់ថា ជប៉ុនមានប្រជាជនសរុប 128 លាននាក់ ប៉ុន្តែជាប់ឈ្មោះជាប្រទេសដែលមានការធ្វើ អត្តឃាត ច្រើនជាងគេលើលោក។


យោងទៅតាមភ្នាក់ងារប៉ូលីស បានអោយដឹងថា ឆ្នាំទៅការធ្វើអត្តឃាតដោយសារ ភាពតានតឹងមានការធ្លាក់ចុះ 3,5% ក្នុងចំនួន 31,690នាក់ ដែលគិតជាថ្ងៃវិញ គឺ ក្នុងមួយថ្ងៃមានអ្នកធ្វើអត្តឃាតរហូតដល់ 87នាក់។


ពាក់កណ្តាលនៃមូលហេតុនៃការធ្វើអត្តឃាតទាំងអស់គឺបណ្តាលមកពី បញ្ហាសុខភាព ហើយប្រមាណជា 4,500 គឺដោយសារបញ្ហាក្នុងគ្រួសារ។ ហើយចំនួនអ្នកធ្វើអត្តឃាតដោយសារតែស្ថានភាពសេដ្ឋកិច្ច មានការ ធ្លាក់ចុះ 11,2% ដែលគិតជាតួលេខ គឺ 7,400។

អត្រាធ្វើអត្តឃាតមានចំនួនច្រើនបំផុត គឺ 30,000នាក់ នៅក្នុងឆ្នាំ 1998 ដែលជាពេលដែលប្រទេសមាន បញ្ហាជាច្រើន ដូចការក្ស័យទន និងភាពគ្មានការងារធ្វើជាដើម។

នាយករដ្ឋមន្ត្រី ជប៉ុនលោក Naoto Kan គឺបានយកចិត្តទុកដាក់ចំពោះបញ្ហានេះយ៉ាងខ្លាំង និងខិតខំស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយអត្រាការធ្វើអត្តឃាតនេះ។