ភ្នំពេញ ៖ និស្សិតឆ្នាំទី១ នៅវិទ្យាស្ថាន សុខាភិបាល កងយោធពលខេមរភូមិន្ទ ហៅថា សាលាពេទ្យ បានលង់ទឹកស្លាប់ ពេលកំពុងចុះងូតទឹក រណ្ដៅជាមួយមិត្ដភ័ក្ដិ កាលពីវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ ២០១៣ ហើយសព ជនរងគ្រោះ ត្រូវបានគេរកឃើញតាមរយៈ ការអូសអួន នៅវេលាម៉ោង ១២ និង២០ នាទីរសៀលថ្ងៃដដែល ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឆក ប្រុសរាជ អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ ២អា ផ្លូវលេខ ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួមជាមួយមិត្ដរួមថ្នាក់ បានទៅធ្វើពលកម្ម នៅជិតរណ្ដៅទឹក ក្នុងភូមិព្រៃល្ង សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ ចាប់ពីវេលា ម៉ោង ៧ ព្រឹក ដល់ម៉ោង ៨ និង៣០នាទី ព្រឹក ដោយសារតែថ្ងៃនេះជាថ្ងៃឈប់ សម្រាកបុណ្យពិសាខបូជា ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដទៀតថា ក្រោយពីធ្វើពលកម្មរួច ជនរងគ្រោះជា មួយមិត្ដភ័ក្ដិម្នាក់ទៀតឈ្មោះ យី រ៉ាដា បាន ចុះទៅហែលទឹកក្នុងរណ្ដៅ ដែលមានទំហំ ២០០គុណ៨០០ម៉ែត្រ និងមានជម្រៅ ៦ ម៉ែត្រ ។

ពេលនោះមិត្ដភ័ក្ដិរបស់ជនរងគ្រោះ បានហែលពីត្រើយម្ខាង ទៅត្រើយម្ខាង ទៀត រួចជាស្ថាពរ ប៉ុន្ដែ ជនរងគ្រោះពេល កំពុងហែលជិតដល់ត្រើយម្ខាង ទំនងជា អស់កម្លាំង ក៏លិចចូលទៅក្នុងទឹកលង់ស្លាប់ តែម្ដងទៅ ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដថា ក្រោយ កើតហេតុ និងបន្ទាប់ពីមានការភ្ញាក់ផ្អើល ឆោឡោយ៉ាងដូច្នេះ ទាំងមិត្ដភ័ក្ដិជនរង គ្រោះ និងសមត្ថកិច្ចបានជួយរាវរករហូត ដល់រកឃើញសពជនរងគ្រោះ នៅវេលា ម៉ោង ១២ និង២០នាទីរសៀលថ្ងៃដដែល រួចហើយប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល