ក្លឹប Chelsea៖ នៅក្នុងឱកាសថ្ងៃបុណ្យគ្រឺស្តម៉ាក់ មេក្រុមបាល់ទាត់ John Terry បាន post រូបកប្លែងរបស់ខ្លួន ជាមួយនឹងកីឡាករ Frank Lampard ដាក់ក្នុង Instagram account របស់គាត់។
រូបនេះបានបង្ហាញពីភាពសប្បាយរីករាយរបស់ Terry និង Lampard ក្នុងទិវាគ្រឹស្តម៉ាក់ ដែល Terry បានកំពុងហាម៉ាត់ស្រែកយ៉ាងសប្បាយរីករាយ ហើយចំណែកឯ Lampard វិញកំពុងជិះកង់កូនក្មេង គួរឲ្យអស់សំណើច។

រូបនេះ បានទទួលនូវការ like ពីប្រិយមិត្តក្លឹប Chelsea ជាច្រើនដែលមានចំនួន 4818។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រិយមិត្តដែលគាំទ្រពិតជាសង្ឃឹមថាភាពរីករាយរបស់កីឡាករទាំងពីររូបនេះ ជាពិសេសកីឡាករ Lampard នឹងធ្វើឲ្យរូបលោកសម្រេចចិត្តលេងបន្តនៅក្លឹប Chelsea នេះបន្តទៀត បន្ទាប់ពីការបង្ហើបមួយ នៅពេលថ្មីៗនេះរបស់កីឡាករ Lampard ថារូបលោក នឹងចាកចេញពីក្លឹប Chelsea នៅពេលចប់កុងត្រា៕
ដោយ៖ តុលា ប្រភព៖ DM